Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និង ចិន ព្យាយាមបន្ធូរបន្ថយភាពតានតឹង

រដ្ឋធានីវ៉ាស៊ីតោន៖ មន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និង ចិន បានជួបប្រជុំចរចាទល់មុខគ្នាជំរុញឲ្យរក្សាស្ថិរភាព លើទំនាក់ទំនង រវាងបប្រទេសទាំង២ ស្របពេលទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន កំពុងតែមានភាពតានតឹងយ៉ាងខ្លាំង។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ថា ប្រមុខការទូតកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) បានជួបជាមួយនឹងអនុប្រធានាធិបតីចិន ដោយក្ដីក្តីសង្ឃឹម ដើម្បីរក្សាស្ថិរភាព នៅក្នុងទំនាក់ទំនងដ៏តានតឹង ខណៈបណ្ដាប្រទេសមហាអំណាច ជាគូប្រជែងនឹងគ្នា បានរៀបចំកិច្ចចរចាកម្រិតខ្ពស់ ជាលើកទី២របស់ពួកគេ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

លោក អេនតូនី ប៊្លីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយនឹងលោក ហាន ហ្សែង (Han Zheng) អនុប្រធានាធិបតីចិន នៅក្នុងបុរីញូវយ៉ក នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហរប្រជាជាតិ។ មេដឹកនាំទាំង២ បានជួបចរចាទល់មុខ ដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ដើម្បីបន្ធូរបន្ថយនូវភាពតានតឹង រវាងមហាអំណាចទាំង២នេះ។

លោក អេនតូនី ប៊្លីនខេន រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ដល់អនុប្ររធានាធិបតីចិន ថា «ខ្ញុំគិតថា វាជារឿងល្អ ខណៈយើងមានឱកាសនេះ ជួបជជែកគ្នា កសាងលើការចូលរួមកម្រិតខ្ពស់។ កិច្ចច្ចពិភាក្សានេះ មានគោលបំណង ធ្វើឱ្យប្រាកដ ថា យើងកំពុងរក្សានូវទំនាក់ទំនងបើកចំហ ហើយបង្ហាញ ថា យើងកំពុងតែគ្រប់គ្រងទំនាក់ទំនង រវាងប្រទេសទាំងពីរ»។

លោកអនុប្រធានាធិបតីចិន បានបញ្ជាក់ ថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោក ប្រឈមមុខនឹងការលំបាក និង បញ្ហាប្រឈមជាច្រើន។ ដូច្នេះ ពិភពលោកត្រូវការនូវទំនាក់ទំនងល្អ រវាងសហរដ្ឋអាមេរិក និង ចិន ដើម្បីរក្សានូវស្ថិរភាព ព្រោះទំនាក់ទំនងដ៏ល្អនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន និង សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូលផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×