Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមអ្នកវិភាគ វាយប្រហាររាជរដ្ឋាភិបាល គួរតែសរសើរអ្វី ដែលប្រជាពលរដ្ឋខ្មែរ បានធ្វើកន្លងមក ដើម្បីជាតិផង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនទាមទារឱ្យក្រុមប្រឆាំង ឬអ្នកវិភាគទាំងនោះ កោតសរសើរអំពីការខិតខំប្រឹងប្រឹង របស់សម្តេចនោះទេ ប៉ុន្តែពួកគេគួរតែសរសើរអ្វី ដែលប្រជាពលរដ្ឋខ្មែរ បានធ្វើកន្លងមក ដើម្បីជាតិផង ហើយសម្តេចធិបតី ក៏បានស្នើទៅកាន់ក្រុមអ្នកវិភាគមួយចំនួន ដែលតែងវាយប្រហាររាជរដ្ឋាភិបាល គួរតែមានស្មារតីជាតិនិយមខ្លះផង ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត​នៅខេត្តតាកែវ សម្តេចធិបតី បានមានប្រសាសន៍ថា ខ្ញុំមិនចង់ឱ្យកូនខ្មែរ កូនខ្ញុំ ចៅខ្ញុំ ចៅទួតខ្ញុំ ដែលថ្ងៃណាមួយបាត់អត្តសញ្ញាណ ឬមួយធ្វើជាជនជាតិខ្មែរក្រោមរណបនរណាមួយទេ មិនអាចធ្វើបានទេ សម្តេចតេជោ ក៏ដូចគ្នា ថ្នាក់ដឹកនាំយើងក៏ដូចគ្នា។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ធ្វើទំនាក់ទំនងជាមួយរដ្ឋដទៃដោយស្មើមុខស្មើមាត់ ដែលសម្តេចបានបញ្ជាក់ថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែបានអង្គុយស្មើមុខស្មើមាត់ជាមួយនឹង ប្រធានាធបិតីចិន ស៊ី ជិនពីង និងមេដឹកនាំប្រទេសផ្សេងៗ។ យើងចរចាក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ ដែលចេញទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ អ្នកវិភាគ សិទ្ធិ ក៏សិទ្ធិចុះ ប៉ុន្តែសូមឱ្យមានស្មារតីជាតិនិយមខ្លះផង វាយប្រហាររាជរដ្ឋាភិបាល វាយចំណុចខ្សោយក៏វាយទៅ ប៉ុន្តែគួរគិតពីអ្វី ទទួលស្គាល់ អ្វីដែលផ្តល់ផលប្រយោជន៍ឱ្យប្រជាជនយើងផ្ទាល់ សូមលើកសរសើរខ្លះផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×