កាលពីថ្ងៃទី១៦ ខែកញ្ញា ការធ្លាក់យន្តហោះដ៏រន្ធត់មួយ ដែលបានកើតឡើងនៅក្នុងរដ្ឋ Amazon ភាគខាងជើងប្រទេសប្រេស៊ីល បានសម្លាប់មនុស្សនៅលើយន្តហោះទាំងអស់ ដែលមានអ្នកដំណើរ ១២ នាក់ និងអាកាសយានិក ២ នាក់។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ជើងហោះហើរនេះត្រូវបានគេរំពឹងថា នឹងហោះចេញពី Manaus ហើយកំពុងធ្វើដំណើរទៅកាន់ Marcelos មានចម្ងាយ ៤០០ គីឡូម៉ែត្រ ដែលជាតំបន់ដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការនេសាទ ជាពិសេសនៅឆ្នាំនេះ។ ទោះជាយ៉ាងណា ក្នុងអំឡុងពេលនៃការចុះចត យន្តហោះនេះបានជួបប្រទះនឹងបញ្ហា ដែលនាំឱ្យមានគ្រោះថ្នាក់ដ៏រន្ធត់បានកើតឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
ក្រោយពីមានគ្រោះថ្នាក់កើតឡើង វីដេអូនៃវេលាចុងក្រោយរបស់អ្នកដំណើរដែលបានជួបគ្រោះអកុសលនេះ បានទទួលការចាប់អារម្មណ៍ និងគួរឲ្យស្រណោះពួកគេយ៉ាងខ្លាំង។ វីដេអូបង្ហាញនូវទិដ្ឋភាពនៃអ្នកដំណើរទាំងនោះ កំពុងធ្វើដំណើរទៅកាន់យន្តហោះ។ ពួកគេទាំងអស់គ្នាពិតជារំភើបចិត្តយ៉ាងខ្លាំង ហើយបានថតរូបយ៉ាងរីករាយ ដោយលើកមេដៃដាក់កាមេរ៉ា មុនពេលឡើងលើយន្តហោះ។
ពេលនៅលើយន្តហោះ អ្នកដំណើរទាំងនេះក៏បានញញឹម និងថតរូបអនុស្សាវរីយ៍ មុនពេលហោះឡើង។ តែជាអកុសល ប៉ុន្មានម៉ោងក្រោយមក ក្រុមទាំងមូល និងអ្នកបើកយន្តហោះពីរនាក់ត្រូវបានសម្លាប់។ ពេលមកដល់ចំណុចកើតហេតុ យន្តហោះបានធ្លាក់ ហើយសាកសពជនរងគ្រោះទាំង ១៤ នាក់ ត្រូវបានគេបញ្ជូនទៅកាន់សាលាស្រុកភ្លាមៗ។
ពេលនៅលើយន្តហោះ អ្នកដំណើរទាំងនេះបានញញឹម និងថតរូបអនុស្សាវរីយ៍មុនពេលហោះឡើង។ ជាអកុសល ប៉ុន្មានម៉ោងក្រោយមក ក្រុមទាំងមូល និងអ្នកបើកយន្តហោះពីរនាក់ត្រូវបានសម្លាប់។ ពេលមកដល់ចំណុចកើតហេតុ យន្តហោះធ្លាក់ សាកសពជនរងគ្រោះទាំង ១៤ នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាស្រុកភ្លាមៗ ព្រោះទីក្រុងមិនមានកន្លែងផ្ទុកត្រជាក់។
អភិបាល Amazonas លោក Wilson Lima បាននិយាយថា នេះគឺជាក្រុមមិត្តភក្តិដែលមានបុរសចំណាស់ជាច្រើន ហើយពួកគេតែងតែប្រមូលផ្តុំគ្នាដើម្បីទៅនេសាទនៅ Rio Negro ។ យន្តហោះដែលធ្លាក់នោះត្រូវបានគេកំណត់អត្តសញ្ញាណថាជា Embraer EMB-110P1 Bandeirante ជាយន្តហោះតូចមួយដែលឧស្សាហ៍ហោះហើរខ្លី។
កងកម្លាំងអាកាសប្រេស៊ីល (FAB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស៊ើបអង្កេតមកពីមជ្ឈមណ្ឌលស៊ើបអង្កេត និងការពារគ្រោះថ្នាក់ (CENIPA) ត្រូវបានបញ្ជូនដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះនេះ។ យោងតាមក្រុមហ៊ុន G1 ម្ចាស់យន្តហោះ Manaus Aerotáxi បាននិយាយថា យន្តហោះ និងនាវិកបានបំពេញតម្រូវការចាំបាច់ទាំងអស់ ដើម្បីហោះហើរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង