Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជបុត្រព្រះមហាក្សត្រថៃ  មានព្រះរាជទ័យល្អ ទាមទារឲ្យពិភាក្សាជាចំហ លើច្បាប់ប្រមាថគ្រួសាររាជវង្ស

រាជធានីបាងកក៖ ប្រជាពលរដ្ឋថៃ រាប់រយនាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ទើបមេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលបានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកលរបស់ថៃ កាលពីថ្ងៃទី១៤ ខែឧសភា មានគោលបំណង ធ្វើវិសោធនកម្ម លើមាត្រា ១១២ នោះមក ប៉ុន្ដែបានរងបរាជ័យ ដោយសារតែសមាជិកសភា និង ព្រឹទ្ធសភា គាំទ្រដោយពួកយោធា មិនបោះឆ្នោតឲ្យជាប់ជានាយករដ្ឋមន្រ្ដី ហើយ ឥឡូវនេះ ព្រះរាជបុត្ររបស់ព្រះមហាក្សត្រ នៃប្រទេសអាស៊ានមួយនេះ បានជំរុញឲ្យមានការពិភាក្សាគ្នាជាចំហ ជុំវិញច្បាប់ប្រមាថព្រះមហាក្សត្រ។

សារព័ត៌មានរបស់សិង្ហបុរី CNA  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែកញ្ញា ថា ព្រះរាជបុត្ររបស់ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ វ៉ាឆារ៉េសន វីវ៉ាឆារ៉ាវង់សេ (Vacharaesorn Vivacharawongse)  បានអំពាវនាវឱ្យមានការពិភាក្សាគ្នាជាចំហ អំពីច្បាប់ដ៏តឹងតែងរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងច្បាប់ប្រមាថគ្រួសាររាជវង្ស។ បញ្ហានេះ កំពុងតែក្លាយជាប្រធានបទដ៏រសើបបំផុតមួយ ហើយក៏មានមនុស្ស រាប់រយនាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅថ្មីៗនេះ។

ការធ្វើអត្ថាធិប្បាយរបស់អង្គម្ចាស់ វ៉ាឆារ៉េសន វីវ៉ាឆារ៉ាវង់សេ ជាព្រះរាជបុត្តទី២របស់ព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងខន (Maha Vajiralongkorn) បានកើតឡើង ន្ទាប់ពីព្រះអង្គបានយាងទតមើលការតាំងពិព័រណ៍មួយ នៅក្នុងទីក្រុងញូវយ៉ក។ ការលើកឡើងរបស់ទ្រង់ ក៏កំពុងតែបង្ហាញ អំពីមនុស្សជាច្រើននាក់ ត្រូវបានកាត់ទោស ក្រោមច្បាប់បរិហារកេរ្តិ៍ ឬ ប្រមាថព្រះមហាក្សត្រថៃ។
មាត្រា១១២ នៃច្បាប់ដ៏តឹងតែងនេះ ជាផ្នែកមួយនៃក្រមព្រហ្មទណ្ឌ ការពារព្រះមហាក្សត្រ និងក្រុមគ្រួសារជិតស្និទ្ធរបស់រាជវង្ស បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ហើយវាជាបញ្ហាដ៏រសើប នៅក្នុងប្រទេសថៃ ផងដែរ។ ការអនុវត្ដលើមាត្រនេះ បាននាំឲ្យមនុស្ស រាប់រយនាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ជាមួយនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរបំផុត។

ព្រះអង្គម្ចាស់ វ៉ាឆារ៉េសន វីវ៉ាឆារ៉ាវង់សេ បានបង្ហោះជាភាសាថៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ខ្ញុំបានចូលរួមជាមួយនឹងប្រជាជាតិថៃ ដែលស្រលាញ់ និង គោរពព្រះមហាក្សត្រ ប៉ុន្តែខ្ញុំជឿថា «ការដឹងប្រសើរជាងការមិនស្គាល់», អ្នករាល់គ្នា គួរតែចែករំលែកយោបល់របស់ពួកគេ ដោយផ្អែកលើបទពិសោធផ្សេងៗគ្នា។

ព្រះអង្គម្ចាស់ ជាព្រះរាជបុត្រទី២ ព្រះជន្ម៤២ព្រះវស្សា អង្គនេះ បានសរសេរបន្ដ ថា «ដោយសារតែរឿងនេះ ខ្ញុំជឿ ថា ការស្តាប់ពួកគេ វាជារឿងល្អ។ អ្នករិះគន់បានរក្សាច្បាប់ជាយូរមកហើយត្រូវបានប្រើប្រាស់ជាអាវុធ ដើម្បីបំបិទមាត់របស់អ្នកប្រឆាំង។

ការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងឆ្នាំ២០២០ បានមើលឃើញមនុស្សរាប់ពាន់នាក់ ជំរុញឱ្យមានការធ្វើវិសោធនកម្មមាត្រា១១២ ពាក់ព័ន្ធនឹងការប្រមាថដល់ព្រះមហាក្សត្រ។ រីឯគណបក្សឆ្ពោះទៅមុខ (MFP) ដែលបានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតជាតិ កាលពីខែឧសភា ក៏បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួនយ៉ាងច្បាស់លាស់ ទាមទារធ្វើវិសោធនកម្មច្បាប់នេះ។

បើទោះជាយ៉ាងណា ការប្ដេជ្ញាចិត្តរបស់គណបក្ស MFP នៅក្នុងការកែប្រែច្បាប់នេះ ត្រូវបានរារាំង ពីសមាជិកសភា និង ព្រឹទ្ធសភា មិនឱ្យលោក ភិថា លីមចារឿនរ៉ាត់ មេដឹកនាំបក្សនេះ ឡើងកាន់អំណាច៕ រក្សាសិទ្ធដោយ ៖ សារាយSN

×