Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារមួយ ប្ដឹងក្រុមហ៊ុន Google បង្ហាញផែនទីខុស នាំឲ្យអ្នកបើករថយន្ដស្លាប់

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងបច្ចេកវិទ្យាឌីជីថល កានតែទំនើប នាបច្ចុប្បន្ននេះ មនុស្សទូទៅ នៅទូទាំងពិភពលោក កំពុងតែនិយមប្រើប្រាស់ Google Maps app របស់ក្រុមហ៊ុន Google ព្រោះវាមានភាពងាយស្រួល សម្រាប់កំណត់ទិសដៅ ឬ ផ្ដល់ទីតាំងឲ្យគ្នាទៅវិញទៅមក ដើម្បីស្វែងរកគ្នា ប៉ុន្ដែក៏មានគ្រួសារមួយ បានប្ដឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ដោយចោទប្រកាន់ អំពីការផ្ដល់ Maps app ខុស ទើបបានបណ្ដាលឲ្យបុរសម្នាក់ បើករថយន្ដ ធ្លាក់ពីលើស្ពានស្លាប់។

បណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ថា គ្រួសារមួយ រស់នៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក បានប្ដឹងប្រឆាំងនឹងក្រុមហ៊ុន Google ដោយបានបានអះអាង ថា កម្មវិធី Maps របស់ក្រុមហ៊ុនមួយនេះ កាលពីឆ្នាំកន្លងទៅ បានបង្ហាញផែនទីខុស ទើបនាំឱ្យបុរសម្នាក់ បើករថយន្ដធ្លាក់ ពីលើស្ពានបាក់ មានកម្ពស់ ប្រហែល៦ម៉ែត្រ ចូលទឹក បណ្ដាលឲ្យស្លាប់។

មេធាវី បានរៀបរាប់ ថា លោក ហ្វីលីប ផេកស៊ុន (Philip Paxson) បានធ្វើដំណើរ តាមការបង្ហាញរបស់ Google Maps ខណៈគាត់កំពុងតែបើករថយន្ដ ចេញពីកម្មវិធីជប់លៀងថ្ងៃខួបកំណើតកូនស្រីរបស់គាត់ នៅក្នុងគោលបំណង វិលត្រឡប់ទៅផ្ទះវិញ នាពេលយប់ជ្រៅ កាលពីអំឡុងក្នុងខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្ដែនៅពេលនោះ ប្រព័ន្ធរុករករបស់ Google Map បានបង្ហាញផ្លូវខុសដល់គាត់ ទើបគាត់បន្ដបើកថយន្ដឡើងទៅលើស្ពានបាក់ កាលពីឆ្នាំ២០២១ ដោយមិនមានសញ្ញាសម្គាល់ និង គ្មានរបាំង ។ ក្រោយពេលគាត់បើករថយន្ដឡើងទៅលើស្ពាន នៅស្ថិតក្នុងទីក្រុង Hickory រដ្ឋ North Carolina តាមការបង្ហាញរបស់ Maps ទើបបណ្ដាលធ្លាក់ចូលទឹក ឈ្លក់ស្លាប់។

បណ្ដឹងនោះ ក៏បានរៀបរាប់ អំពីអ្នកជិតខាង បានសម្តែងនូវការព្រួយបារម្ភ ថា Google Maps បានបង្ហាញផែនទីខុស ទើបនាំអ្នកបើកបរឆ្លងកាត់ស្ពាន មិនមានការជួសជុល ចាប់តាំងពីការបាក់ផ្នែកខ្លះរបស់វា ចាប់តាំងពីនៅក្នុងអំឡុងឆ្នាំ២០១៣ រហូតមក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×