Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូបៃដិន ទៅផ្ដល់លើកទឹកចិត្តដល់កម្មករ របស់ក្រុមហ៊ុនផលិតរថយន្ដ ធ្វើកូដកម្មទាមទារផលចំណេញ

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស អំពីការធ្វើដំណើរទៅលើកទឹកចិត្តដល់ក្រុមកម្មករក្រុមហ៊ុនផលិតរថយន្ដរបស់សហរដ្ឋអាមេរិក ដែលកំពុងតែធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ឈ្នួលរបស់ពួកគេ រហូតដល់៣០ភាគរយ ដោយសារតែពួកគេបានចូលរួមចំណែកដល់ការបង្កើននូវប្រាក់ចំណេញរបស់ក្រុមហ៊ុន។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) បានប្រកាស អំពីដំណើររបស់គាត់ ទៅកាន់រដ្ឋ Michigan សប្ដាហ៍ក្រោយ ដើម្បីលើកទឹកចិត្ដដល់ពួកគេ។

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ នៅលើបណ្ដាញសង្គម X ថា «នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ខាងមុខ ខ្ញុំនឹងធ្វើដំណើរទៅកាន់រដ្ឋ Michigan ដើម្បីចូលរួមតវ៉ា និង លើកទឹកចិត្តដល់ក្រុមកម្មករ-កម្មការិនីរបស់សហជីព United Auto Workers ស្របពេលពួកគេកំពុងតែតស៊ូទាមទារគុណតម្លៃរបស់ពួកគ បានចូលរួមបង្កើត»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «កិច្ចព្រមព្រៀងឈ្នះ=ឈ្នះ ត្រូវតែរក្សានូវការរីកចម្រើន សម្រាប់ក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្ដ នៅលើទឹកដីរបស់សហរដ្ឋអាមេរិក និង ប្រាក់ខែសមរម្យ សម្រាប់កម្មកររបស់សហជីព United Auto Workers គួរតែទទួលបាន ដោយយុត្ដិធម៌។ ដូច្នេះប្រាក់ចំណេញ ក៏គួរតែមានចំណែករបស់ពួកគេផងដែរ។

សហជីព United Auto Workers កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) បានអញ្ជើញលោកប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទៅកាន់រដ្ឋ Michigan ។ នៅក្នុងអំឡុង លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹង ថា អាចនឹងជួបជាមួយនឹងលោកប្រធានាធិបតី ចូ បៃដិន នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ ក៏នឹងត្រូវចុះទៅសួរសុខទុកកម្មកររបស់ក្រុមហ៊ុនឧស្សាកម្មផលិតរថយន្ដ ដែលកំពុងតែធ្វើកូដកម្ម។

ក្រុមកម្មករ នៅក្នុងវិស័យឧស្សាហកម្មផលិតរថយន្ដរបស់សហរដ្ឋអាមេរិក បានទាមទារដំឡើងប្រាក់ខែ រហូត៣០ភាគរយ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ជាមួយនឹងការបន្ថែមនូវអត្ថប្រយោជន៍ផ្សេងៗទៀត។ ប៉ុន្ដែក្រុមហ៊ុនផលិតរថយន្ដជាច្រើនរបស់សហរដ្ឋអាមេរិក មានដូចជា ក្រុមហ៊ុន Ford ក៏បានសន្យាដំឡើងប្រាក់ឈ្នួលជូនឱ្យកម្មករ ដោយគ្រាន់តែមិនអាចដំឡើង តាមការចង់បានរបស់ពួកគេ។ ស្របគ្នានេះ ក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀត ក៏បានអះអាង អំពីការចរចា ជាមួយនឹងក្រុមកម្មករ នៅក្នុងវិស័យនេះបន្ដទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×