ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញចង.កស.ម្លាប់ខ្លួន នៅលើស្លាកប៉ាណូ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង និងសមត្ថកិច្ចបានចុះមកពិនិត្យភ្លាមៗ។
ហេតុការណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយមានយុវជនមួយក្រុម បាននាំគ្នាមកអង្គុយស្ទូចត្រីលេងក្បែរកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមក ក៏ធុំក្លិនស្អុយជះមកយ៉ាងខ្លាំង ពេលនោះដែរពួកគេឆ្ងល់នាំគ្នាអើតមើលជុំវិញកន្លែងស្ទូចត្រី ក៏ប្រទះឃើញស្បែកជើងមួយគូរហើយពួកគេបាននាំគ្នាដើរមើល បន្តក្រឡេកទៅស្រាប់តែស្រឡាំងកាំងឃើញសពបុរសម្នាក់ បានឡើងទៅចង.កនៅលើស្លាកប៉ាណូផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ ពេលនោះដែរ ពួកគេនាំគ្នាប្រាប់ទៅប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចបានចុះទីតាំងកើតហេតុផ្ទាល់ រួចក៏បានយករថយន្តស្ទូចដាក់កម្លាំងឡើង ទៅកាត់សពទម្លាក់ពីលើស្លាកប៉ាណូចុះមកក្រោម ដោយសភាពសព មើលមិនស្គាល់និងសភាពហើយស្អុយ រួចក៏យកសពដាក់ទៅលើរថយន្តដឹក ទៅតម្កល់នៅវត្តព្រែកលៀប ហើយទាក់ទងរកសាច់ញាតិបន្តផងដែរ៕ រក្សាសិទ្ធដោយ ៖ សា មេត






