Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូលឿន បុកពីក្រោយរថយន្តកុងតឺន័រ បង្អង់ឈប់រងចាំស្តុប បណ្តាលឲ្យបាក់.កស្លាប់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាក់កស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រ ឈប់រងចាំស្តុបចំពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចក្បែរស្ពានអាកាសកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។

សពមានឈ្មោះ មេង ហុយភេទប្រុសអាយុជាង២០ឆ្នាំ មុខរបធ្វើការលក់គ្រឿងបន្លាស់រថយន្ត មានស្រុកកំណើត នៅស្រុកក្រូចឆ្មារ ខេត្យកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7255 បើកបរតាមបណ្តាយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿនឈប់រង់ចាំស្តុប ពេលនោះដែរស្រាប់តែគេឃើញបុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ពោធិសាត់ 1B-7757 ជិះពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករថយន្តកុងតឺន័រពីក្រោយ ពេញទំហឹងបណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត ចំណែកបុរសរងគ្រោះបានបាក់កស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

បន្ទាប់ពីកើតហេតុខាងលើប្រជាពលរដ្ឋជិតខាង ក៏បានរាយការណ៍ទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ឲ្យចុះមកពិនិត្យទីតាំងកើតហេតុ ក្រោយពិនិត្យរួចក៏បានទាក់ទង ទៅមន្ត្រីផ្នែកជំនាញចរាចរណ៍បន្ត ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img