Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយប្រដៅមិនស្តាប់ ហើយតែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្រើប្រាស់គ្រឿងញៀន ពេលស្លាប់ទៅ បុរសជាឪពុកមិនសម្រក់ទឹកភ្នែក សូម្បីតែមួយតំណក់

ភ្នំពេញ : ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ស្លាប់ផ្កាប់មុខ ក្រោមជន្ទាជាប់របងកំពុងសាងសង់ក្នុងដីឡូតិ៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោ៦ព្រឹក ស្ថិតនៅភូមិ ឃុំឆ្មាពូន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

សពជនរងគ្រោះមានឈ្មោះ លី ចំរើន អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ។

តាមការរៀបរាប់ពីឪពុកសពជនរងគ្រោះ ឈ្មោះ លី បានឱ្យដឹងថា គាត់មានកូនប្រុសស្រី៣នាក់ ហើយជនរងគ្រោះជាកូនទី២ កន្លងមក កូនរបស់គាត់តែងតែប្រើប្រាស់គ្រឿងញៀន ហាមឃាត់មិនស្ដាប់ ហើយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងក្រុមគ្រួសារ នឹងធ្លាប់ជាប់ពន្ធនាគារផងដែរ សព្វថ្ងៃជនរងគ្រោះស្នាក់នៅជាមួយគាត់តែងតែដើរលេងបាត់ៗ លុះព្រឹកឡើងនៅថ្ងៃកើតហេតុគេបានទៅប្រាប់គាត់ថាគេបានប្រទះឃើញសពកូនប្រុសរបស់គាត់ បានស្លាប់នៅក្នុងដីឡូត៍ គាត់បានមកមើល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកកើតហេតុបងប្អូនប្រជាពលរដ្ឋអ្នកជិតខាង ក៏បានដើរទៅក្បែរដីឡូតិ៍កំពុងសាសង់ដែលគ្មានមនុស្សរស់នៅ ស្រាប់តែប្រទះឃើញសពជនរងគ្រោះស្លាប់ផ្កាប់មុខនៅក្រោមជន្ទា ជាប់នឹងរបងសំណង់ការរដ្ឋានដែលកំពុងសាងសង់ ក៏ប្រញាប់រាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងកន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធខ្សែ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យចុះមកធ្វើពិនិត្យសព។

ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះមកដល់ធ្វើការត្រួតពិនិត្យ នៅទីតាំងកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ នឹងរង់ចាំធ្វើកោសល្យវិច័យរួចធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារដឹកយកទទួលបានទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម

×