Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងស្រីៗទំនើង ជាសិស្សសាលា ដែលធ្វើសកម្មភាពវាយតប់គ្នា ហើយថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក

ខេត្តឧត្តរមានជ័យ៖ ក្មេងស្រីៗទំនើងជាសិស្សសាលាមួយក្រុមដែលបានធ្វើសកម្មភាពវាយតប់គ្នា ហើយថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងឲ្យឪពុកម្តាយអាណាព្យាបាល មកធានាយកទៅលំនៅឋានដើម្បីអប់រំបន្ត។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទី ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ដោយ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានធ្វើការអប់រំក្មេងៗជាសិស្សសាលាស្រីទំនើង ១ក្រុម មានគ្នា ០៤ នាក់ ដែលបានធ្វើសកម្មភាពវាយតប់គ្នា រួចថតវីដេអូរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទី ក្រោយពីបានឃើញ ឃ្លីបវីដេអូក្មេងៗស្រីៗទំនើង១ក្រុម បានធ្វើសកម្មភាពវាយគ្នា រួចបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ មានករណីនេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈពេលនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញ និងធ្វើការនាំខ្លួនក្មេងៗស្រីទំនើងទាំងអស់សរុប ចំនួន ០៤ នាក់ មានឈ្មោះដូចខាងក្រោម៖
+ទី១. ឈ្មោះ យ៉ុង់ ម៉ានី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៧ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង (ជាជនដៃដល់)។

  • ទី២. ឈ្មោះ ឡាំ សុតី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ (ជាជនដៃដល់)។
  • ទី៣. ឈ្មោះ ភាព រក្សា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាបក្ខពួកជនដៃដល់)។
  • ទី៤. ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៥ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាជនរងគ្រោះ)។ បន្ទាប់ពីបានធ្វើកំណត់ហេតុស្តាប់ការបំភ្លឺរួច ក្មេងស្រីឈ្មោះ (យ៉ុង ម៉ានី និង ឡាំ សុតី) បានឆ្លើយសារភាពថា៖ ពួកគេទាំងពីរនាក់ ពិតជាវាយទៅលើក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ ពិតប្រាកដមែន៕រក្សាសិទ្ធដោយ ៖ សុទ្ធលី
×