Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មង្គលការមួយក្លាយជាពិធីទុ-ក្ខធ្ង-ន់ធ្ងរ! ដុ-ត​កាំ​ជ្រូ​ច អបអរ​ដល់​កូនក្រមុំ និង​កូនកំលោះ ស្រាប់តែ​ឆាបឆេះ​បា-ក់​ធ្លា-ក់​ដំបូល​អគារ បណ្តាល​ឲ្យ…

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ាក់ បានរាយការណ៍កាលពីថ្ងៃពុធ (២៧ កញ្ញា) ថា អគ្គីភ័យបានឆាបឆេះភ្លាមៗនៅឯកន្លែងប្រារព្ធពិធីមង្គលការមួយក្នុងតំបន់ Hamdaniya នៃខេត្ត Nineveh ភាគខាងជើង ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។

Reuters បានដកស្រង់សម្តីលោក Hassan al-Allaq អភិបាលរងខេត្ត Nineveh ដែលបាននិយាយថា មនុស្ស ១១៣ នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ាក់​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​មាន​យ៉ាង​ហោច​ណាស់ ១០០ នាក់ និង ១៥០ នាក់​ ផ្សេង​ទៀត​រង​របួស។

ខ្សែ​វីដេអូ​ដ៏រន្ធត់មួយ បានបង្ហាញ​ពី​ទិដ្ឋភាពខណៈពេល​ដែល​កូន​កំលោះ ​និង​កូនក្រមុំ​ កំពុង​ឱប​គ្នា ស្រាប់តែភ្លាមៗនោះ បំណែកដុំភ្លើងដែលឆេះសន្ធោសន្ធៅ បានធ្លាក់ពីលើដំបូលជាបន្តបន្ទាប់ ហើយភ្ញៀវនៅកន្លែងកើតហេតុ បានរត់គេចចេញទាំងអ្នកខ្លះត្រូវរលាកភ្លើង។

ភ្នាក់ងារការពារស៊ីវិលក្នុងតំបន់ បាននិយាយថា មូលហេតុដែលបណ្តាលឲ្យភ្លើងបានឆាបឆេះពេញសាល គឺបន្ទាប់ពីកាំជ្រូចត្រូវបានដុត នៅក្នុងអំឡុងពេលប្រារព្ធពិធី។ ​ព័ត៌មាន​បឋម​បាន​បញ្ជាក់​ថា អគារ​មង្គលការ​ធ្វើ​ពី​សម្ភារ​សំណង់​ដែល​ងាយ​ឆេះ​ខ្លាំង ទើប​បណ្តាល​ឱ្យ​បាក់​រលំ​យ៉ាង​ឆាប់រហ័ស។

វីដេអូដែលថតនៅកន្លែងកើតហេតុ បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គីភ័យ បានលូនតាមបំណែកបាក់បែកដែលកំពុងឆេះក្នុងអាគារ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×