Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងរថយន្តក្រុងសហគមន៍ចល័ត ជីស៊ីសហគមន៍រុងរឿង ផ្សព្វផ្សយពីការធានារ៉ាប់រង និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ពលរដ្ឋសហគមន៍

spot_img

ភ្នំពេញ៖ គម្រោងរថយន្តក្រុងសហគមន៍ចល័ត ជីស៊ីសហគមន៍រុងរឿង ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរ​ ដើម្បីរួមចំណែកក្នុងការងារសង្គមនានា រួមមានការបរិច្ចាគឈាម ការឧបត្ថម្ភបង់អង្គុយសាធារណៈ និងការបរិច្ចាគសៀវភៅ​ដល់កុមារជាដើម ពិសេសការងារសង្គម ដែលគ្រោងនឹងធ្វើឡើងក្នុងរូបភាពកាន់តែទូលំទូលាយ តាមរយៈការចល័តរថយន្ត នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន ដែលអាចជួយចែករំលែកសារៈសំខាន់នៃការអប់រំ ចំណេះដឹងសុខភាព និង សេវាសង្គមទៅដល់សហគមន៍។

លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា គម្រោងរថយន្តចល័តជីស៊ី ឡាយហ្វ៍នេះនឹងចុះទៅធ្វើការជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ដោយផ្ទាល់ជុំវិញខេត្ត-ក្រុងនានា រួមមានការផ្សព្វផ្សយអំពីការធានារ៉ាប់រង ការចែករំលែកចំណេះដឹងអំពីវិស័យហិរញ្ញវត្ថុ ការងារសហគមន៍ផ្សេងៗ រួមទាំងការពិនិត្យសុខភាពកម្រិតមូលដ្ឋានជាដើម។

លោក ទូច ម៉េងឡេង បានមានប្រសាសន៍បន្តថា ការបើកសម្ពោធនៃគម្រោង ជីស៊ីសហគមន៍រុងរឿង ដោយប្រើប្រាស់មធ្យោបាយចល័តរថយន្ត ១គ្រឿង ដែលបានកែលម្អ និងបំពាក់សម្ភារៈទំនើប សម្រាប់វិស័យធានារ៉ាប់រងទាំងមូល ដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាបញ្ច្រាបការយល់ដឹងអំពីវិស័យធានារ៉ាប់រង មិនត្រឹមតែនៅតាមបណ្តាទីប្រជុំជននៃខេត្ត-ក្រុងនានានោះទេ ប៉ុន្តែក៏ដូចជាប្រជាសហគមន៍នៅតាមថ្នាក់មូលដ្ឋានដាច់ស្រយាលផងដែរ។

គម្រោងនេះ ទទួលបានការគាំទ្រទាំងស្រុង ពីនិយ័តករធានារ៉ាប់រងកម្ពុជា និង អាជ្ញារមូលដ្ឋាននៅតាម ទីតាំងដែលបានគ្រោងទុក។ បន្ទាប់ពីបើកដំណើរការជាផ្លូវការ រថយន្តជីស៊ីសហគមន៏រុងរឿង នឹងចាប់ផ្តើមចល័តទៅតាមបណ្តាខេត្តទាំងនោះ ចាប់ពីថ្ងៃទី​ ២៩ ខែកញ្ញាតទៅ។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមថ្មីនៃគម្រោង ជីស៊ីសហគមន៏រុងរឿងនេះ នៅដំណាក់កាលដំបូង មានខេត្តចំនួន៧ ត្រូវបានកំណត់ជាគោលដៅ រួមមាន ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និង ខេត្តមណ្ឌលគីរី ហើយនៅដំណាក់កាលបន្តបន្ទាប់ទៀត នឹងពង្រីកសកម្មភាពទៅដល់គ្រប់ខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា៕

spot_img
×