Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់ញាតិ​បង្ហាញ​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​មនុស្សជា​ទី​ស្រលា​ញ់ ១១៤ នាក់ រួម​ទាំង​កូនកំលោះ-កូនក្រមុំ ដែល​បាន​ស្លា-ប់​ក្នុង​អ​គ្គី​ភ័-យ​នៃ​ពិធី​មង្គលការ​មួយ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គីភ័យបានឆាបឆេះយ៉ាងធ្ងន់ធ្ងរនៅក្នុងពិធីមង្គលការមួយនៅស្រុក Al-Hamdaniya ខេត្ត Nineveh ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ គេបានដឹងថា ខណៈពេលដែលភ្ញៀវ ៩០០ នាក់ និងកូនក្រមុំ-កូនកំលោះ កំពុងជប់លៀងយ៉ាងសប្បាយរីករាយនោះ អគ្គីភ័យដែលគេសង្ស័យថាបណ្តាលមកពីការដុតកាំជ្រួចអបអរ បានបង្កឲ្យឆាបឆេះ ហើយភ្លើងឆេះយ៉ាងសន្ធោសន្ធៅពេញសាលពិធីតែម្តង។

ថ្វីត្បិតតែរថយន្តពន្លត់អគ្គីភ័យត្រូវបានហៅភ្លាមៗទៅកាន់កន្លែងកើតហេតុក៏ដោយ ដោយសារតែភ្លើងបានរីករាលដាលលឿនពេក ឧបទ្ទវហេតុនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២០០ នាក់បានរងរបួស និងបានសម្លាប់មនុស្ស ១១៤ នាក់ រួមទាំងកូនក្រមុំ និងកូនកំលោះផងដែរ។

មួយ​ថ្ងៃ​ក្រោយ​ពេល​កើតហេតុ គ្រួសារ​ជន​រង​គ្រោះ​បាន​ចាប់​ផ្តើម​រៀបចំពិធី​បុណ្យ​សព​ជូន​ជនជនរងគ្រោះ។ សារព័ត៌មាន France24 បានរាយការណ៍ថា អ្នកកាន់ទុក្ខរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីបញ្ចុះសព ចម្ងាយជាងមួយម៉ាយល៍ភាគខាងជើងនៃទីក្រុង Qaraqosh និងនិយាយជាការលាគ្នាចុងក្រោយរបស់ពួកគេ ទៅកាន់ជនរងគ្រោះទាំងអស់ដែលបានស្លាប់ក្នុងគ្រោះអគ្គីភ័យនេះ។

ចែករំលែកអំពីសោកនាដកម្មនេះ បុរសអាយុ ៥០ ឆ្នាំម្នាក់ បាននិយាយថា “ខ្ញុំមិនមានអារម្មណ៍អ្វីទៀតទេ ពួកគេទាំងអស់គ្នាបានស្លាប់ហើយ។ មិនមានមនុស្សណាម្នាក់ ដែលមិនបានបាត់បង់សមាជិកនោះទេ។ នៅមុខផ្នូរគ្រួសារដែលមានទីតាំង នៅតាមដងផ្លូវក្នុងទីបញ្ចុះសព មនុស្សជាច្រើនមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេ និងស្រក់ទឹកភ្នែក អ្នកខ្លះមិនអាចឈរបាន”។

បន្ទាប់ពីបានដឹងមូលហេតុនៃអគ្គីភ័យនេះ កម្លាំងការពារស៊ីវិលបាននិយាយថា សាលទទួលភ្ញៀវនៃកន្លែងរៀបមង្គលការត្រូវបានដំឡើង ជាមួយនឹងបរិក្ខារគ្រឿងសំណង់ដែល “ងាយឆេះខ្លាំង និងផ្ទុយគ្មានស្តង់ដារសុវត្ថិភាព”។ ហេតុដូច្នេះហើយ វានឹងឆាបឆេះភ្លាមៗនៅពេលប៉ះនឹងកាំជ្រួច។ ភ្ញៀវ​ដែល​ភ័យ​ស្លន់ស្លោ​​បាន​រត់​ជាន់​គ្នា ហើយ​មិន​អាច​គេច​ចេញ​ពី​សាល​​ទាន់​ពេលនោះ​ទេ ដោយសារ​ខ្វះ​ច្រក​ចេញ​សង្គ្រោះ​បន្ទាន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×