Sunday, December 3, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតីហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមមធ្យោបាយ និងសម្ភារៈ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

spot_img

ភ្នំពេញ ៖ សារសំឡេងពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមមធ្យោបាយ និងសម្ភារៈដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ថ្ងៃសុក្រ​ ទី២៩ កញ្ញា ២០២៣សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រី បានស្នើដល់បណ្តាអភិបាល ខេត្ដ រាជធានីទាំងអស់យកចិត្តទុកដាក់ជួយសង្គ្រោះ ពលរដ្ឋដែលរង គ្រោះដោយសារទឹកជំនន់ ខណៈប៉ុន្មានថ្ងៃជាប់ៗ គ្នាកន្លងទៅនេះនៅទូទាំងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ដែលអាចឈានដល់មានគ្រោះទឹកជំនន់នៅតាមតំបន់មួយចំនួន។

សម្ដេចធិបតី បានថ្លែងសុំឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តតាមដានឱ្យជាប់ និងសហការជាមួយគណៈអភិបាល រាជធានីខេត្ត នៅក្នុងការត្រៀមមធ្យោយបាយ អន្តរាគមន៍សង្រ្គោះបន្ថែម នៅក្នុងករណីដែលរាជធានីខេត្តត្រូវការ ខ្ញុំសូមឯកឧត្តមអគ្គមេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងទ័ពជើងគោកជើងទឹកជើងអាកាសសូមត្រៀមលក្ខណៈ ត្រៀមមធ្យោបាយ ត្រៀមកម្លាំងនិងសម្ភារៈចាំបាច់នៅក្នុងការត្រៀមអន្តរាគមន៍សង្រ្គោះទៅដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ដែលអាចរងការប៉ះពាល់ ដោយទឹកជំនន់នេះ។ 

សម្ដេចធិបតី បានស្នើឱ្យអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាស្ថាប័នពាក់ព័ន្ធសូមត្រៀមនូវស្បៀង នូវសម្ភារបរិក្ខារចាំបាច់សម្រាប់បញ្ចេញទៅឱ្យពលរដ្ឋដែលត្រូវរងគ្រោះ ដោយទឹកជំនន់ ក្នុងករណីមានការ ស្នើសុំពីរាជធានីខេត្តដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ។

សម្តេចធិបតី បានស្នើឱ្យក្រសួងកសិកម្មនិងស្ថាប័នពាក់ព័ន្ធ ត្រៀមនូវស្រូវពូជនិងសម្ភារៈផ្សេងៗ ក្នុងករណីមានផលប៉ះពាល់ធំហើយ អាចឈានទៅដល់ការស្ដារឡើងវិញជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×