Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានលុបឈ្មោះចេញពីក្របខណ្ឌអាវុធហត្ថ ជាស្វ័យប្រវត្តិ ចំពោះអាវុធហត្ថរូបណា ដែលប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថរយៈពេល៩ខែ កាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណ និង កោតសរសើរដល់អង្គភាពស្ថាប័ន ដែលមានស្នាដៃក្នុងការកសាងអង្គភាព ការប្រតិបត្តិតួនាទី ភារកិច្ចចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ ពង្រឹងការអនុវត្តច្បាប់ រួមចំណែកកសាងកម្ពុជា ជាប្រទេសនីតិរដ្ឋ ព្រមទាំងដាក់ចេញនូវវិធានការណ៍មួយចំនួនមាន៖

  • អនុវត្តនូវពាក្យស្លោករបស់កងរាជអាវុធហត្ថរួមមាន៖
    ១. កសាង ហ្វឹកហ្វឺន និងប្រតិបត្តិការ សម្រាប់ប្រតិបត្តិតួនាទី ភារកិច្ច ធានាបាននូវប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។
    ២. ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។
    ៣. ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។
  • សម្រាប់មេបញ្ជាការឬប្រធានស្ថាប័ន ការងារគ្រប់គ្រងកម្លាំង ត្រូវធ្វើកិច្ចការងារ ៧យ៉ាង៖ ហូប ស្លៀក ដេក ព្យាបាល អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ កំសាន្តសប្បាយ។
  • តូ្រវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងតូច ទាំងធំ ត្រូវស្វែងរកកន្លែងផលិត ស្តុក ដឹកជញ្ជូន ចែកចាយ ក្នុងនោះផងដែរត្រូវយកចិត្តទុកដាក់គ្រប់គ្រងអាវុធ ជាតិផ្ទុះ ឱ្យមានប្រសិទ្ធភាព។
  • លុបឈ្មោះចេញពីក្របខណ្ឌអាវុធហត្ថជាស្វ័យប្រវត្តិចំពោះអាវុធហត្ថរូបណាដែលប្រើប្រាស់គ្រឿងញៀន អនុវត្តវិន័យទណ្ឌកម្មអាវុធហត្ថរូបណាដែលបំពានវិន័យ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ។
  • ថវិកាមហាគ្រួសារកងរាជអាវុធហត្ថចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ តទៅ មិនត្រូវបានផ្តល់ចំពោះយោធិន នៃកងរាជអាវុធហត្ថណាដែលបង្ករគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងតាមគ្រប់រូបភាព។
  • បន្តពង្រឹងរចនាសម្ពន្ធចាត់តាំង អប់រំ ហ្វឹកហ្វឺន បណ្តុះបណ្តាលជាប្រចាំ និង ត្រូវគ្រប់គ្រងកម្លាំងឱ្យចំគោលដៅ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី
×