Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងត្រឡប់មកកម្ពុជាវិញហើយ ប្រកបដោយសុវត្តិភាព

spot_img

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង  ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម  សីហមុនី ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់មាតុប្រទេសវិញនារសៀលថ្ងៃសៅរ៍ ទី៣០ កញ្ញា ប្រកបដោយសុវត្តិភាព ក្រោយពីបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប៉េកាំង ប្រទេសចិន រយៈពេល១ខែកន្លងមក ។

ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចម៉ែ បានយាងចេញពីកម្ពុជា កាលពីថ្ងៃទី២៨សីហា ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងយាង ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដងនៅចិន ។ ជាទូទៅ លើកទីមួយ ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×