Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាទាំង២របស់សហរដ្ឋអាមេរិក សម្រេចអនុម័តច្បាប់ បញ្ចៀសការបិទទ្វាររបស់រដ្ឋាភិបាល

រដ្ឋធានីវ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (ទី៣០ ខែកញ្ញា) បានអនុម័តច្បាប់ ផ្តល់មូលនិធិ ជាមួយនឹងការគាំទ្រ មកពីគណបក្សប្រជាធិបតេយ្យដ៏លើសលប់ ក្រោយលោក ខេវីន ម៉ាកខាធី (Kevin McCarthy) ប្រធានសភា មកពីគណបក្សសាធារណរដ្ឋ បានគាំទ្រដល់ការទាមទារពីមុន។ នេះបើតាមសារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។

ការអនុម័តច្បាប់នេះ បានកើតឡើង នៅក្នុងពេលវេលាដ៏ខ្លីមួយ ដើម្បីបញ្ចៀសនូវការបិទរបស់រដ្ឋាភិបាលសហព័ន្ធន៍ នៅក្នុងទសវត្សរ៍នេះ ដែលនឹងចាប់ផ្តើម នៅវេលាម៉ោង ១២ និង ០១នាទី រំលងអធ្រាត្រ។ ព្រឹទ្ធសភា ភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ នឹងអនុម័តច្បាប់នេះ ហើយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក៏នឹងចុះហត្ថលេខា នៅលើច្បាប់ឲ្យបានទាន់ពេលវេលា។

លោក ខេវីន ម៉ាកខាធី ប្រធានសភា បានសម្រេចចិត្តចុងក្រោយ ចំពោះការទទូចពីមុនរបស់គណបក្សសាធារណរដ្ឋ ដែលរឹងរូស អះអាង ថា ការអនុម័តច្បាប់ណាមួយ ត្រូវឆ្លងកាត់អង្គជំនុំជម្រះ ដោយការបោះឆ្នោត មកពីគណបក្សសាធារណរដ្ឋ។ វិធានការនេះ ក៏ជាការផ្លាស់ប្តូរ អាចបណ្តាលឱ្យសមាជិកស្តាំនិយមម្នាក់របស់គាត់ ព្យាយាមបណ្តេញគាត់ ចេញពីតួនាទីដឹកនាំរបស់គាត់។

នៅទីបំផុត សភាទាំង២របស់សហរដ្ឋអាមេរិក បានបោះឆ្នោតអនុម័តគាំទ្រ នៅក្នុងចំនួន ៣៣៥ ទល់នឹងប្រឆាំង៩១ ដើម្បីផ្តល់មូលនិធិ ដល់រដ្ឋាភិបាល សម្រាប់រយៈពេល៤៥ថ្ងៃទៀត ដោយមានសមាជិកសភា មកពីប្រជាធិបតេយ្យ មានចំនួនច្រើនជាងគណបក្សសាធារណរដ្ឋ គាំទ្រដល់ច្បាប់នេះ។ វិធានការនេះ នឹងពង្រីកនូវការផ្តល់មូលនិធិរបស់រដ្ឋាភិបាល នៅក្នុងរយៈពេល៤៥ថ្ងៃ ប្រសិនបើច្បាប់នេះ បានឆ្លងកាត់ព្រឹទ្ធសភា ភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ ហើយត្រូវបានចុះហត្ថលេខា ក្លាយជាច្បាប់ ដោយលោកប្រធានាធិបតី ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×