Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលាម្នាក់ជាអ្នកជិះម៉ូតូនាំផ្លូវឲ្យរថយន្តសាមុយ ជិះម៉ូតូលឿនវ៉ាជែងទាក់ដៃចង្កូតរ៉ឺម៉ក បណ្តាលឲ្យដួល ស្របពេលរថយន្តកុងតឺន័រ បើកមកពីក្រោយ កិនចំក្បាល

ភ្នំពេញ ៖ យុវជនម្នាក់ជាសិស្សរៀននៅវិទ្យាល័យជាស៊ីមសាមគ្គី និងជាអ្នកជិះម៉ូតូនាំផ្លូវឲ្យរថយន្តសាមុយ បានបែកក្បាលស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូលឿនវ៉ាជែងជ្រុលទៅទាក់ដៃចង្កូតរ៉ឺម៉កលក់នំបញ្ចុក ចតលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យដួលស្របពេលមានរថយន្តកុងតឺន័រ បើកពីក្រោយមកលឿនកិនចំក្បាល ហើយរថយន្តបន្តបើករត់តែត្រូវសមត្ថកិច្ចតាមឃាត់បានវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ខែតុលា ឆ្នាំៗ០២៣ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប៊ុនលាភ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១១ វិទ្យាល័យជាស៊ីមសាមគ្គី មានទីលំនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋឃើញហេតុការណ៍ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះ រួមជាមួយនិងមិត្តភ័ក្រ បានជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីផ្សារកាណាឌីយ៉ា ហើយឆ្ពោះទៅផ្ទះវិញ ដោយជិះតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងទិសដៅពីកើតទៅលិច ចំណែកជនរងគ្រោះវិញ បានជិះក្នុងល្បឿនលឿន វ៉ាជែងក៏ជ្រុលទៅទាក់ដៃចង្កូតជាមួយរ៉ឺម៉កម៉ូតូលក់នំបញ្ចុក ទិសដៅស្របគ្នាបណ្តាលឲ្យដួល ខ្ទាតទៅជិតកណ្តាលផ្លូវស្របពេលមានរថយន្តកុងតៃន័រម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-1014 បើកស្របទិសមកពីក្រោយកិនចំក្បាលបែកមួក ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបន្តបើកទៅមុខ បានចំងាយជិត៥០០ម៉ែត្រ ពលរដ្ឋស្ទាក់ឃាត់បាន តែអ្នកបើកបរលោតចុះរត់គេចបាត់ ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសងខាងចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

×