Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តព្រៃវែង ត្រូវប្រឹងប្រែងបន្ត បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាពីមូលដ្ឋានខេត្តព្រៃវែង

spot_img

ព្រៃវែង៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នេះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំបើកកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង លោកនាយករិយាល័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកធិការនគរបាលក្រុង-ស្រុក ទាំង ១៣ លោកមេបញ្ជាការវរសេនតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ និងលោកនាយប៉ុស្ត្តិ៍នគរបាលរដ្ឋបាល រួមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត ។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងពីបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើសនេសាទខុសច្បាប់ ដែលជាបញ្ហាអាទិភាព ត្រូវដោះស្រាយ ដោយអនុវត្តបង្ការទប់ស្កាត់ និងបង្ក្រាបចេញពីមូលដ្ឋានរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។

បន្ថែមលើនេះ លោកក៏បាន ជំរុញដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចុះល្បាតចល័តទាំងយប់ទាំងថ្ងៃ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ នេះ ។

ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ត្រូវធ្វើយុទ្ធនាការបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×