Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបករណីកំហែងយកនិង​លួចទូរស័​ព្ទដៃ២គ្រឿង ឃាត់​ខ្លួ​នបក្ខពួក៥​នាក់​ ដែលរួមប្រព្រឹត្ដ​២ករណីផ្សេងគ្នា

កំពង់ស្ពឺ៖​ ដោយបានការដឹកនាំប​ញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងបានការចង្អុល​ណែ​នាំពីជំនាញ​ព្រ​ហ្មទណ្ឌ​ លោកវរសេ​នីយ៍ឯក​ ចន​ សុភីត​ អធិការនគរ​បាលស្រុកបសេដ្ឋ​ បានដឹកនាំកំលាំងផ្នែកព្រហ្មទណ្ឌ​ ចុះពិនិត្យនិងស្រាវជ្រាវ​លេីករណីជនសង្ស័យមួ​យ​ក្រុ​ម​ជិះម៉ូ​តូ០២គ្រឿងម៉ាកហុង​ដា​C125ពណ៌​ខ្មៅដែលបានកំហែង​យកដោយហឹ​ង្សាលេីជនរងគ្រោះព្រោះ​តែទូរ​ស័ព្ទដៃមួយគ្រឿង​ ម៉ាក​ VIVO Y3​3​S ពណ៌ខ្មៅ​ ពីជនរងគ្រោះឈ្មោះ​ ហ៊ុន សារុន ភេទប្រុស អា​យុ៧១ឆ្នាំ នៅចំ​ណុចតូបលក់អីវ៉ាន់ស្ថិតក្នុងភូមិរការធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបក្ខពួកជ​នសង្ស័​យបា​នធ្វេីការប្រតាយ​ប្រត​ប់វាយទៅលើជ​នរ​ងគ្រោះ​បណ្តា​ល​ឲ្យរងរបួស ត្រ​ង់ចំ​ភ្នែកខាងឆ្វេង​ស្មា​រ​ខាងឆ្វេង​ និងជើងខាងឆ្វេងដាច់រលា​ត់រងរបួសធ្វើឲ្យឈឺ​ចុកចាប់ពេញខ្លួន​ប្រា​ណ​ កា​ល​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ​២​០​២៥ ដោយ​ជ​ន​រងគ្រោះនៅតែឯង​ ក្រោយធ្វេីសកម្មភាពបានសម្រេចក្រមជនសង្ស័យបា​នជិះម៉ូតូគេចខ្លួន។

ដោយមានព័ត៌មាន​ និងតម្រុយជាក់​លាក់អំពីទម្រង់នៃសកម្មភាពខាងលេី​កំលាំងជំនាញបានឈានទៅធ្វេីកា​រកំ​ណត់មុខ​សញ្ញាបក្ខពួកនិងឃាត់ខ្លួនក្រុមជ​ន​សង្ស័​យ​បាន​៥នាក់គេច​ខ្លួន១នាក់​ ៖​ [១]-ឈ្មោះ យ៉ុង ថាវី ភេ​ទប្រុស អា​យុ​២៦ឆ្នាំ [២]-ឈ្មោះ​ម៉ៅ ថេត​ ភេ​ទ​ប្រុស អា​យុ១៧ឆ្នាំ​ [៣]-ឈ្មោះ ហៀ​ង ឆៃ ភេទប្រុស អាយុ​១៧​ឆ្នាំ [៤]-ឈ្មោះ គួន សីហា ភេទប្រុស អាយុ១៥ឆ្នាំ​ [៥]​-ឈ្មោះ នួន ណារិន ភេទប្រុស អាយុ១៦ឆ្នាំ​ [៦]-ឈ្មោះ ស​.ដ.វ.​ ប្រុស​ (គេចខ្លួន​)។

ក្រោយប្រតិបត្ដិការស្រាវជ្រាវបង្រ្កា​បមុខស​ញ្ញាសង្ស័​យទាំង៥​នាក់​ សម​ត្ថកិច្ចរកឃេីញថា​ ចំណោមមុខស​ញ្ញាទាំង​៦នាក់នេះគឺធ្លាប់បានប្រព្រឹត្ដករ​ណីលួចទូរស័ព្ទដៃ​ ម៉ាក op​po ពណ៌ផ្ទៃមេឃ កាលពីថ្ងៃទី១០​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ នៅចំណុចផ្ទះជន​រង​គ្រោះ​ឈ្មោះ​ សៀង រ៉ា ភេទប្រុស អា​យុ​៤​២​ឆ្នាំ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់​ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោ​យ​មិនស្គាល់អត្តសញ្ញាណជនស​ង្ស័​យ​ ។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន​ម៉ូតូ​សេ១២៥​ ចំនួ​ន១គ្រឿង និងទូរស័ព្ទដៃ​២គ្រឿង​ ជារបស់ជនរងគ្រោះទាំងពី​គ្រឿ​ង​ ផ្អែកតាមភស្ដុតាងនិងចម្លេីយ​ជនសង្ស័យ​ សមត្ថកិច្ចបានប​ញ្ជូនខ្លួនមុខសញ្ញាទាំង៥នាក់និងវត្ថុតា​ងមកកា់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីបំ​ពេ​ញនីតិវិធី​ កសាងសំណុំរឿងបញ្ជូនទៅ​ការិយាល័យព្រហ្មទ​ណ្ឌខេត្ដ​ ចំណាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×