Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាព្រលានយន្តហោះថ្មីសន្លាងរបស់កម្ពុជា មានទំហំដី ២៦០០ហិកតា លំដាប់ថ្នាក់ 4Fដែលសាងសង់ឡើងក្រោមទឹកប្រាក់វិនិយោគជាង ២,១៥ ប៊ីលាន ដុល្លារ (២១៥០លានដុល្លារ) ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដោយទុនវិនិយោគនេះជារបស់ជនជាតិខ្មែរ ១០០% ។

រចនានិងសាងសង់ឡេីងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណេីរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC។

ចាប់ផ្តើមឡើងក្នុងដំណាក់កាលទី១ ជាមួយសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ និងមានគម្រោងពង្រីកបន្ថែមដើម្បីទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងឆ្នាំ ២០៣០ និងអ្នកដំណើរ ៥០ លាននាក់នៅឆ្នាំ២០៥០។

“ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×