Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជនបុរីទ្រី គីម ចំនួន៥២គ្រួសារ មកប្រមូលផ្តុំគ្នាមុខសាលាខណ្ឌដង្កោ ដើម្បីស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ រឿងទិញផ្ទះហើយ មិនបានផ្ទះនៅ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែតុលាឆ្នាំ២០២៣ មានអតិថិជនបុរីទ្រី គីម ជាច្រើននាក់ បានមកប្រមូលផ្តុំគ្នាឈមុខសាលាខណ្ឌដង្កោ និងលើកបដាស្នើឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ខណៈម្ចាស់ដីផ្អាកមិនឲ្យម្ចាស់បុរីសាងសង់បុរីបន្ត ដោយពួកគាត់សុទ្ធតែជាអតិថិជនទិញនិងបង់រំលោះបុរីទ្រីគីម ដោយមានអ្នកខ្លះបង់រំលោះទៅឲ្យម្ចាស់បុរី ៣០-៥០ និង៨០ភាគរយទៅហើយ។

តាមការរៀបរាប់ពីក្រុមអតិថិជនរបស់បុរីទ្រីគីម បានប្រាប់ឲ្យដឹងថា ពួកគាត់បានទិញនិងបង់រំលោះ ដោយមានកិច្ចសន្យាពីម្ចាស់បុរីយ៉ាងត្រឹមត្រូវ ដោយម្ចាស់បុរីសន្យាថាការសាងសង់បុរី គឺតែរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ និងរួចរាល់ដើម្បីឲ្យពួកគាត់បានចូលមកនៅ ស្រាប់តែនៅដើមខែមករា ឆ្នាំ២០២៣ ម្ចាស់ដីបានផ្អាកមិនឲ្យម្ចាស់បុរីសាងសង់បន្ត ទើបពួកគាត់សម្តែងការព្រួយបារម្ភ ហើយបានសួរម្ចាស់បុរីថាហេតុអ្វីនៅសុខៗ បែរជាផ្អាកការសងសង់បុរីបែបនេះ តែម្ចាស់បុរីបែរជាឲ្យលេខទូរស័ព្ទមេធាវី របស់ម្ចាស់ដី មកឲ្យពួកគាត់ទាក់ទងសួរនាំទៅវិញ ដូច្នេះហើយទើបពួកគាត់នាំគ្នាមកសាលាខណ្ឌដង្កោ ដើម្បីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ដល់ពួកគាត់៕ រក្សាសិទ្ធដោយ ៖ សួងសាម

×