Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ហើយ​លទ្ធ​ផ​លញៀ.ន​ហ្គេម! ក្រោយ​បា.ញ់​រះ​ឲ្យ​មនុស្ស​ស្លា.ប់​និ​ងរ​បួ.ស ជន​ល្មើ.សវ័​យក្មេង​ឆ្លើយ​ថា ខ្លួន​ថ្លង់​និង​ខ្លា.ច​គេ​មក​ធ្វើ​បា.ប ខណៈ​រក​ឃើញ​ក្នុង​ទូរស័​ព្ទ បា​ន​ធ្វើ​រឿង​មួយ​នេះ​ដ៏​មិន​នឹ​ក​ស្មាន

យុវជន​អាយុ ១៤ ឆ្នាំ​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​នៅ​កណ្តាល​ផ្សារ​ទំនើប Paragon បានអះអាងដ៏ហួសចិត្ត​ថា ខ្លួន​ថ្លង់ ហើយ​ខ្លាច​មាន​នរណា​ម្នាក់មក​ធ្វើ​បាប ពេល​ពិនិត្យ​លទ្ធផល​តាម​ទូរសព្ទ ប្រទះឃើញ​ឃ្លីបរូបគេ​ហាត់​ប្តូរបង់គ្រាប់ ផ្ញើ​រូបភាព​ឲ្យ​មិត្តភ័ក្តិ​ ​មុន​ពេលបង្ក​កើតហេតុការណ៍នេះឡើង។

ជាក់ស្តែង នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បន្ទាប់​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់នោះ បានបើកការ​បាញ់ប្រហារបណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ ​នៅ​កណ្តាល​ផ្សារ​ទំនើបខាងលើ ប៉ូលិសបាននាំខ្លួនជនល្មើសទៅឃុំខ្លួននៅប៉ុស្តិ៍នគរបាល Pathumwan ហើយដំបូងឡើយ មិនបានទទួលព័ត៌មានមានប្រយោជន៍អ្វីឡើយ ព្រោះតែ​ជាប់​ចោទបាន​អះអាង​ថា​រូបគេបាន​បាត់​បង់​ការ​ស្តាប់ និងខ្លាច​មនុស្ស​ចូល​មក​ធ្វើ​បាប។

តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេល​ពិនិត្យ​ភស្តុតាង​នៅ​ក្នុង​ទូរស័ព្ទ​របស់​ជនល្មើស ប៉ូលិស​បាន​រក​ឃើញ​ថា កន្លង​មក​មាន​ឃ្លីប​មួយ​ដែលយុវជនរូបនេះបាន​ថត​​ពី​ការ​ហាត់​បាញ់ ដោយថតរូបខ្លួនឯងផ្លាស់ប្តូរបង់គ្រាប់កាំភ្លើង ហើយបានជជែកជាមួយមិត្តភក្តិផងដែរ។ បន្ទាប់មក រូបគេក៏បានផ្ញើរូបភាពបង់កាំភ្លើងទៅមិត្តម្នាក់ មុនពេល​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​។

ជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍ផងដែរថា អាវុធដែលប្រើប្រាស់ក្នុងហេតុការណ៍នោះ គឺជាកាំភ្លើងកែច្នៃ ដែលជនល្មើសបានទិញពីគេហទំព័រមួយ បំពាក់ដោយគ្រាប់រំសេវ ក្នុង​តម្លៃ​ជាង​មួយ​ម៉ឺន​បាត ខណៈ​ឪពុក​ម្តាយ​បាន​ផ្តល់​ព័ត៌មាន​ជា​មូលដ្ឋាន​ថា ជន​ល្មើស​ញៀនហ្គេម​វាយ​តប់ និង​បាញ់ប្រហារ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ រូបគេ​មិន​ដែល​មាន​ប្រវត្តិ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​តាម​វិធី​ណា​មួយ​ឡើយ។ ជាមួយគ្នានេះ មន្ត្រី​ជំនាញ​កំពុង​សម្របសម្រួល​ជាមួយក្រុម​ចម្រុះ ដើម្បី​ធ្វើការ​សួរចម្លើយ​យ៉ាង​ម៉ត់ចត់​ម្តងទៀត​ ព្រោះ​ជន​ជាប់​ចោទ​នៅ​ជា​យុវជន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×