ការបាញ់ប្រហារមួយដែលបានកើតឡើងនៅ Siam Paragon ដែលជាផ្សារទំនើបដ៏ធំមួយក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៥នាក់រងរបួស។ ក្នុងនោះ ជនរងគ្រោះជាស្ត្រីជនជាតិចិនម្នាក់ ដែលបានចូលបន្ទប់ទឹក ហើយប្រទះនឹងជនដៃដល់ ដែលកំពុងចេញពីបន្ទប់ទឹក និងម្នាក់ទៀតជនជាតិភូមា ជាបុគ្គលិកនៃហាងល្បីមួយ ដែលចូលទៅដាក់ប្រាក់នៅក្នុងធនាគារ។
តែជាមួយនឹងទង្វើដ៏សាហាវរបស់ខ្មាន់កាំភ្លើងមានអាយុទើបតែ ១៤ ឆ្នាំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលគ្រប់មជ្ឈដ្ឋាន ពេលនេះប្រវត្តិជនសង្ស័យត្រូវបានលាតត្រដាង ដែលយុវជនរូបនេះបានសិក្សានៅជិតកន្លែងកើតហេតុ ជាមួយសាលាឯកជនលំដាប់ថ្លៃ ហើយញៀននឹងហ្គេមបាញ់ប្រហារ។ យុវជននេះបានទទួលការព្យាបាលផ្លូវចិត្តជាយូរណាស់មកហើយ ប៉ុន្តែ រូបគេមិនបានលេបថ្នាំអ្វីទេ។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបថតមួយសន្លឹក ហើយបានបង្ហើបថា គាត់បានឃើញជនសង្ស័យនៅកន្លែងហាត់បាញ់ ខណៈកំពុងហាត់បាញ់យ៉ាងហោចណាស់រាប់រយគ្រាប់។ ពេលនោះ យុវជននេះបានបន្លឺឡើងដោយភាពភ័យខ្លាចថា “មានអ្នកបាញ់នៅខាងមុខខ្ញុំ”។
ជាក់ស្តែងអ្នកលេងអ៊ីនធឺណេតរូបនោះដែលមានឈ្លោះ Xiaohongshu “derickmooo” បានចែករំលែកថា នៅពេលដែលគាត់បានធ្វើដំណើរទៅប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុន គាត់បានមកកន្លែងហ្វឹកហាត់បាញ់ក្នុងស្រុក។ នៅពេលដែលគាត់ថតរូប Selfie ក៏ចាប់បានរូបខ្មាន់កាំភ្លើង។ គាត់បានសរសេរថា “នៅពេលដែលខ្ញុំបានឃើញខ្មាន់កាំភ្លើងនៅទីក្រុងបាងកក ខ្ញុំចាំថាខ្ញុំបានជួបគាត់នៅឯកន្លែងហាត់បាញ់”។ មនុស្សដែលមកដល់បានបាញ់យ៉ាងហោចជាងមួយរយគ្រាប់នៅថ្ងៃនោះ។ ខ្ញុំមិនជឿថាក្មេងអាយុ១៤ឆ្នាំ ក្លាយជាខ្មាន់កាំភ្លើងបែបនេះទេ»។ ស្របពេលជាមួយគ្នានេះ វីដេអូរបស់ខ្មាន់កាំភ្លើងម្នាក់កំពុងហាត់កាំភ្លើង ក៏ត្រូវបានគេផ្សព្វផ្សាយលើ Twitter ផងដែរ ដែលគេអាចមើលឃើញថា ក្បាច់បាញ់ប្រហាររបស់យុវជននេះមានលក្ខណៈស្តង់ដារ។ ព្រោះថា ពេលរូបគេកាន់កាំភ្លើងបាញ់គ្រាប់មិនឈប់ ដែលហាក់ដូចជាមានបទពិសោធន៍ណាស់។
“8 Vision” របស់ប្រទេសសិង្ហបុរី បានឲ្យដឹងថា ប៉ូលីសបានប្រើពេលប្រហែល ១ ម៉ោង ១៥ នាទី ដើម្បីចាប់ខ្លួនជនសង្ស័យ ហើយបន្ទាប់មកបញ្ជូនរូបគេទៅកាន់ ប៉ុស្តិ៍ប៉ូលីស Pathumwan ។ ឪពុកម្តាយរបស់ខ្មាន់កាំភ្លើងវ័យក្មេងនេះ ក៏ត្រូវបានកោះហៅទៅកាន់ប៉ុស្តិ៍ប៉ូលីសផងដែរ។ តាមការស៊ើបអង្កេតបឋម ជនសង្ស័យជាមនុស្សញៀនហ្គេមបាញ់ប្រហារតាមប្រព័ន្ធអនឡាញ។
លោក Tosak នាយកនគរបាលជាតិថៃ បាននិយាយថា ជនសង្ស័យ “បានទទួលការព្យាបាលផ្លូវចិត្តរយៈពេលវែង ហើយមិនបានលេបថ្នាំអ្វីទេ នៅថ្ងៃកើតហេតុ”។ យុវជននេះត្រូវបានអនុញ្ញាតឱ្យទៅជួបឪពុកម្តាយពេលជាប់ឃុំ ហើយនិយាយថា “មានគេប្រាប់រូបគេឱ្យបាញ់អ្នកដទៃ”។ ស្ថិតក្នុងស្ថានភាពច្របូកច្របល់នេះ ប៉ូលីសក៏បានផ្អាកការសាកសួរជាបណ្តោះអាសន្ន។
ជាមួយគ្នានេះ អ្នកនិយមលេងអ៊ីនធឺណេតថៃ បានផ្សព្វផ្សាយរូបថតនៃអត្តសញ្ញាណប័ណ្ណសិស្សរបស់ជនសង្ស័យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយចង្អុលបង្ហាញថា យុវជនរូបនេះបានរៀននៅសាលា The Essence ដែលជាសាលាឯកជនមួយនៅជិត Siam Paragon ហើយថ្លៃសិក្សាសម្រាប់មួយឆមាសគឺ 4,000 ដុល្លារ។ ដូច្នេះហើយទើបគេសន្និដ្ឋានថា គ្រួសារជនសង្ស័យមានទ្រព្យសម្បត្តិក៏មិនធម្មតានោះទេ ។ ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតថា ឪពុករបស់ជនសង្ស័យ គឺជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យក្នុងស្រុកមួយ។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានបង្ហើបឱ្យដឹងថា សមត្ថកិច្ចបានចុះឆែកឆេរផ្ទះជនសង្ស័យនៅល្ងាចថ្ងៃទី៣ ហើយបានរកឃើញក្រដាសអនុវត្តបាញ់កាំភ្លើង M16 មួយដើម និងគ្រាប់ M16 ជាច្រើនគ្រាប់ ព្រមទាំងគ្រាប់កាំភ្លើង ១១ ម.ម ជាច្រើនគ្រាប់ និងគ្រាប់កាំភ្លើងខ្លី ៤ ទៅ ៥ គ្រាប់នៅក្នុងបន្ទប់របស់ជនសង្ស័យ។ គេជឿថា ជនសង្ស័យបានកែច្នៃកាំភ្លើងទទេ ដើម្បីប្រើគ្រាប់រំសេវ។
បើយោងតាមរបាយការណ៍របស់ Al-Jazeera ជនសង្ស័យដែលពាក់មួកទង់ជាតិសហរដ្ឋអាមេរិកត្រូវបានគេនិយាយថាមានជម្ងឺផ្លូវចិត្ត។ រូបគេបានប្រើកាំភ្លើងខ្លីមួយដើមដែលគេកែប្រែដើម្បីបាញ់គ្រាប់ពិត។ ហើយទើបតែថ្ងៃនេះ វីដេអូជាច្រើនបានចែករំលែកតាមរយៈ TikTok ឈ្មោះ applejuice និងរូបភាពបង្ហាញពីជនសង្ស័យបានចូលរួមក្នុងការហ្វឹកហាត់កាំភ្លើងនៅឯកន្លែងបាញ់ មុនពេលបាញ់ប្រហារនៅក្នុងផ្សារទំនើប។
យោងតាមការបង្ហោះដោយ Attentive Media នៅលើ Twitter ជនសង្ស័យត្រូវបានដឹងថាបានផ្តល់ព័ត៌មានថ្មីទៅដល់មិត្តភ័ក្តិរបស់គាត់នៅលើ Discord តែត្រូវបានពួកគេជេរប្រមាថពីការស្លាប់របស់រូបគេ។ មិនយូរប៉ុន្មានមុនពេលការបាញ់ប្រហារ យុវជនរូបនេះបាន unfriend គ្រប់គ្នានៅលើ Discord ដែលជាវេទិកាដែលរូបគេបានចែករំលែកមេរៀនកាំភ្លើង។
Attentive Media ក៏បានរាយការណ៍ផងដែរថា ប្រភពអនាមិកមួយក៏បានចែករំលែករូបថតអេក្រង់ពី Discord ដែលបង្ហាញថាជនសង្ស័យបានហៅខ្លួនឯងថា “Acez birthday celebration” ។ ជនសង្ស័យមានចេតនាចង់សម្លាប់ខ្លួន តាមរយៈការ Live ផ្ទាល់ទៀតផង។
ប្រភពអនាមិកមួយទៀត ក៏បានបញ្ជាក់ផងដែរថា ឪពុករបស់ឃាតករបានរំលោភបំពាន ហើយជនសង្ស័យផ្ទាល់តែងតែផ្ញើវីដេអូនៅកន្លែងបាញ់ប្រហារទៅម្តាយរបស់គាត់។ មិត្តភ័ក្តិរបស់គាត់នៅ Discord ក៏បានអះអាងដែរថា គាត់មិនដែលបង្ហាញសញ្ញានៃជំងឺផ្លូវចិត្តទេ ប៉ុន្តែគាត់នឹងមានអារម្មណ៍រំជួលចិត្តជាញឹកញាប់។
តែទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណិតដទៃទៀត ក៏បានឆ្ងល់ថា «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាយុវជននេះអាចបាញ់នៅទីលានបាញ់គ្រាប់ពិតទាំងនៅក្មេងបែបនេះ ឬហេតុអ្វីបានជាគាត់អ្នកអាចធ្វើវាបាន ព្រោះថាដរាបណាមនុស្សពេញវ័យមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@applejuice25news #siamparagon #thailand #bangkok #มือปืนพารากอน #กราดยิง #breakingnews #tiktoknews ♬ original sound – Apple Juice