Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ព្រៃ-ផ្សៃ-ណាស់! សា-កស-ព-នា-រី​ស្រស់​ស្អាត​ម្នា​ក់ ដែល​​គេ​អះ​អាង​ថា​ជា​ទាហាន​ស្រី​អ៊ីស្រា​អែល ត្រូវ​ក្រុម​ហាម​ម៉ា​ស ដឹក​តាម​រថយន្ត​ទាំង​កា-យ-អា​ក្រា-ត តាមពិត​មិនមែនទេ នាង​គឺជា…

ពិភពលោកទាំងមូលកំពុងឃ្លាំមើលស្ថានការណ៍ហឹង្សាសង្គ្រាម បន្ទាប់​ពី​ក្រុម​ហាម៉ាស​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ បាន​បើក​ការ​ឈ្លានពានមកលើ​អ៊ីស្រាអែល ​នៅ​​ក្បែរ​តំបន់​ហ្កាហ្សា កាលពី​ព្រឹក​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០២៣ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍មកនេះ ដែលមាន​ការ​កាប់​សម្លាប់ និង​បាញ់​ប្រហារ​យ៉ាង​ព្រៃផ្សៃ​មក​លើ​មនុស្ស។ ក្នុងនោះរួមទាំងចាប់ចំណាប់ខ្មាំងជាច្រើននាក់ ដែលក្នុងចំនោមពួកគេមានជនជាតិថៃភាគច្រើន។

ដោយឡែក នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣ គេហទំព័រ New York Post បានរាយការណ៍ថា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូឃ្លីបនៃហេតុការណ៍ដ៏រន្ធត់បំផុតត្រូវបានផ្សព្វផ្សាយ ដែលបង្ហាញឲ្យឃើញអ្នកប្រយុទ្ធរបស់ក្រុមហាម៉ាស បានសម្លាប់នារីវ័យក្មេងម្នាក់ ដែលអះអាងថាជាទាហានអ៊ីស្រាអែល មុនពេលយកសាកសពពាក់កណ្តាលអាក្រាតរបស់នាង ដាក់ដេកផ្កាប់មុខនៅខាងក្រោយរថយន្តភីកអាប់។ បន្ទាប់​មក​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង ខណៈ​ពេល​ដែល​ស្រែក​ថា “Allah Akbar” ដែល​មាន​ន័យ​ជា​ភាសា​អារ៉ាប់៖ «ព្រះ​ដ៏​អស្ចារ្យ» ដែលធ្វើឲ្យ​​អ្នក​ដែល​បាន​ឃើញមានអារម្មណ៍សោកសៅបំផុត ហើយបានប្រមូលផ្តុំគ្នាថ្កោលទោសយ៉ាងខ្លាំងក្លា។

តែរហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ចេញ​មុខ​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​នាងហើយ តាម​ពិត សាកសពនារី​នៅក្នុង​ឃ្លីប​នោះ ​មិន​មែន​ជា​ទាហាន​អ៊ីស្រាអែល​ដូច​ការ​អះអាង​នោះ​ទេ ប៉ុន្តែ​នាង​ជា​ជនជាតិ​អាល្លឺម៉ង់ ដែលឈ្មោះរបស់នាងគឺ Shani Louk អាយុ ៣០ ឆ្នាំ ជាអ្នកសិល្បៈនិងសាក់រូប ដែលបានទៅព្រឹត្តិការណ៍តន្ត្រីសន្តិភាពនៅ kibbutz ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​តំបន់​ហ្គាហ្សា មុន​ពេល​នាងត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម​យុទ្ធជន​ហាម៉ាស ក្នុងចំណោម​ជន​រងគ្រោះ​ជាង​មួយ​រយ​នាក់។

Tomasina Weintraub Luc បងប្អូនជីដូនមួយរបស់នារីរងគ្រោះ បាននិយាយថា «ដំបូងឡើយនាងមិនបានឃើញវីដេអូឃ្លីបនោះទេ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ឮ​ដំណឹង​ថា ​ក្រុម​ហាម៉ាស​បាន​ឆ្លង​កាត់​តំបន់​ហ្កាហ្សា ​ដើម្បី​វាយ​ប្រហារ​អ៊ីស្រាអែល។ ខ្ញុំបារម្ភពី Shani ខ្លាំងណាស់ ព្រោះ​ខ្ញុំ​ដឹង​ថា​នាង​ទៅ​កម្មវិធី​តន្ត្រីនៅទីនោះ។ តែ​មិន​អាច​ទាក់​ទង​បាន​ ទើប​មាន​សាច់​ញាតិ​ម្នាក់​ទៀត​ផ្ញើ​វីដេអូ​ឃ្លីប​ឲ្យ​ខ្ញុំ​មើល រហូត​មក​ដល់​ឃើញ​សព​នាង ​ត្រូវ​បាន​គេ​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ​ ដាក់នៅ​ពី​ក្រោយ​រថយន្ត​ភីកអាប់។ ខ្ញុំចំណាំនាងច្បាស់ នាងគឺជា Shani តែម្តង ហើយ​នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់នាងបាន​ឃើញ​ ពួក​គេ​ក៏​បាន​បញ្ជាក់​ថា ​នោះ​គឺ​ពិត​ជា​កូន​ស្រី​របស់​ពួក​គេហើយ»។

អ្វីដែលកាន់តែច្បាស់នោះ គឺអត្តសញ្ញាណ​ដ៏​សំខាន់​នៅលើ​ដងខ្លួន​ បាន​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមគ្រួសារ​របស់នាង នោះគឺ​ការចាក់​សាក់​នៅលើ​ជើង​របស់​នាង និង​ការ​បិទបាំង​ដ៏​វែង ដែល​អាច​មើល​ឃើញ​យ៉ាងច្បាស់​ពី​ឃ្លី​ប​វីដេអូ​។

លោក Tomasina និយាយ «វាច្បាស់ណាស់ជា Shani ។ នាងនៅមហោស្រពតន្ត្រីសន្តិភាព នេះ​ជា​សុបិន​អាក្រក់​សម្រាប់​គ្រួសារ​របស់​យើង»។

ម្តាយរបស់នារីរងគ្រោះ អ្នកស្រី Ricarda បានបង្ហាញខ្លួននៅក្នុងវីដេអូដ៏ក្រៀមក្រំ។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bild របស់ប្រទេសអាឡឺម៉ង់ បាននិយាយថា «កូនស្រីរបស់អ្នកស្រី Ricarda ឈ្មោះ Shani Nicole Luk សញ្ជាតិអាល្លឺម៉ង់ ត្រូវបានចាប់ពង្រត់ដោយក្រុម Hamas ប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា សម្រាប់ការវាយប្រហារដ៏អាក្រក់នេះ ក្រុមហាម៉ាសបានឆ្លៀតយកឱកាស ដើម្បីអបអរថ្ងៃឈប់សម្រាករបស់ជនជាតិយូដា។ នេះជាការលុកលុយដ៏សាហាវដែលមិនធ្លាប់មានពីមុនមក សម្រាប់អ៊ីស្រាអែល។ ពួកគេថែមទាំងប្រើ gliders ដើម្បីជៀសវាងការរាវរកទៀតផង។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដណ្តើមយកការតាំងទីលំនៅ ហើយចាប់ជនស៊ីវិល បើមិនសម្លាប់ភ្លាមៗទេ គឺចាប់ជាចំណាប់ខ្មាំងតែម្តង។ យ៉ាងហោចណាស់មនុស្ស ៤៨០ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ និងជាង ៣២០០ នាក់ បានរងរបួស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×