Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញវិស័យកសិកម្ម ជំរុញឲ្យកសិករដាំដុះស្រូវ មានគុណភាពខ្ពស់ ងាយស្រួលរកទីផ្សារ និងលក់បានថ្លៃ ដែលជាចំណែកមួយជួយកាត់បន្ថយថ្លៃដើមផលិតបានល្អប្រសើរ​

ភ្នំពេញ៖ អ្នកជំនាញវិស័យកសិកម្មនៃក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញឲ្យកសិករ តម្រង់ទិសដាំដុះស្រូវ ជាប្រភេទស្រូវដែលមានគុណភាពខ្ពស់ ផលិតចេញជាអង្ករប្រណិត ងាយស្រួលរកទីផ្សារ និងលក់បានថ្លៃ ដែលជាផ្នែកមួយដល់បង្កើនផលិតកម្មស្រូវអង្ករកម្ពុជា ទាំងការផលិត និងការនាំចេញ។

ឧកញ៉ា ហ៊ុន ឡាក់ ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ដើម្បីជំរុញឲ្យកាន់តែប្រសើរ កសិករគួរតម្រង់ទិសនៃការដាំសុះស្រូវជាប្រភេទស្រូវក្រអូប ជាអង្ករមានគុណភាព អាចលក់បានថ្លៃ ដែលជាចំណែកមួយជួយកាត់បន្ថយថ្លៃដើមផលិតបានល្អប្រសើរ ខណៈការនាំចេញអង្ករមានតម្លៃថោក ក៏មានការចំណាយប្រហាក់ប្រហែលគ្នា។

ឧកញ៉ា បន្តថា ប្រទេសចិនបានគាំទ្រដល់ការនាំចេញកសិផលរបស់កម្ពុជាបន្ថែម ក្នុងនោះចំពោះការនាំចេញអង្ករ ចិននិងបន្ថែមបរិមាណនៃការនាំចេញអង្កររបស់កម្ពុជា ចូលទៅទីផ្សាររបស់ខ្លួន ក្នុងរង្វង់ប្រមាណ ៥០ម៉ឺនតោន នាពេលខាងមុខ។

វិស័យកសិកម្ម គឺជាចន្ទល់រឹងមាំរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណ ក្នុងនោះ បានផ្សារភ្ជាប់ លើកកម្ពស់វិស័យឯកជន ដើម្បីជំរុញការស្វែងរកទីផ្សារ និងផលិតភាពនៃការផលិត ឲ្យត្រូវនិងតម្រូវការទីផ្សារសម្រាប់ការនាំចេញ។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម បង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣នេះ ការប៉ាន់ស្មាន តម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផលមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក ក្នុងនោះ តម្លៃពីការនាំចេញអង្ករមាន ចំនួនជាង ៣៤៧ លានដុល្លារអាមេរិក ខណៈតម្លៃការនាំចេញស្រូវ មានចំនួនជាង ៦១៨ លានដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ មានចំនួនជាង ២ពាន់លានដុល្លារអាមេរិក៕

×