រដ្ឋធានីជេរូសាឡឹម៖ បណ្ដាប្រទេសលោកខាងលិចមួយចំនួន បានហៅក្រុមហាម៉ាស់ ជាក្រុមភេរវករ ប៉ុន្ដែបណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស បានច្រានចូលនូវការទាមទាររបស់រដ្ឋាភិបាលអង់គ្លេស ចំពោះការប្រើសុំឲ្យពាក្យ ហៅ«ហាម៉ាស់» ជាក្រុមភេរវករ។
បណ្ដាញទូរទស្សន៍ Al Ajazeera បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ថា សាជីវកម្មផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស ហៅកាត់ BBC មានមូលដ្ឋាន នៅក្នុងរាជធានីឡុងដ៍ ចក្រភពអង់គ្លេស បានបញ្ជាក់ ថា BBC នឹងមិនចុះចាញ់នឹងសម្ពាធ មកពីរដ្ឋាភិបាលចក្រភពអង់គ្លេស ចំពោះការរៀបរាប់ អំពីក្រុមហាម៉ាស់ ជាក្រុមភេរវកករនោះឡើយ។

អ្នកនាំពាក្យ BBC បានបញ្ជាក់ ថា «យើងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការប្រើប្រាស់ភាសារបស់យើង។ អ្នកណាម្នាក់ ដែលបានមើល ឬ ស្តាប់នូវការផ្សាយរបស់យើង នឹងឮពាក្យភេរវករ ប្រើច្រើនដង នោះគឺយើងសន្មត ថា វាសម្រាប់តែអ្នកកំពុងតែប្រើប្រាស់វា ជាឧទាហរណ៍ សម្រាប់រដ្ឋាភិបាលចក្រភពអង់គ្លេស។ នេះជាវិធីសាស្ត្រមួយ ត្រូវបានគេប្រើ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយវាស្របទៅនឹងអ្នកផ្សាយផ្សេងៗទៀត»។

អ្នកនាំពាក្យ ដដែល បានបន្ដ ថា «BBC ជាអ្នកផ្សាយឯករាជ្យ មានវិចារណកថា សម្រាប់ការងារ គឺដើម្បីពន្យល់យ៉ាងច្បាស់ អំពីអ្វីដែលកំពុងតែកើតឡើង នៅលើដី។ ដូច្នេះទស្សនិកជនរបស់យើង អាចវិនិច្ឆ័យ តាមការគិតរបស់ពួកគេបាន«។
ដោយឡែក លោកស្រី លូស៊ី ហ្វេហ្ស៊ើរ (Lucy Frazer) រដ្ឋមន្រ្ដី ក្រសួងវប្បធម៌ បានសួរទៅលោក ធីម ដាវី (Tim Davie) អគ្គនាយក BBC ថា ប្រសិនបើសាជីវកម្មគួរតែពិនិត្យឡើងវិញនូវគោលការណ៍ណែនាំរបស់រដ្ឋាភិបាល៕រក្សាសិទ្ធដោយ ៖ សារាយSN







