Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ថៃ៦នាក់ បាន​ស្លា-ប់​ក្នុង​សង្គ្រាម​នៅ​អ៊ីស្រា​អែល ខណៈ​រាប់ពាន់​នាក់​ផ្សេងទៀត កំពុង​ប្រឈម​អាយុជីវិត​ក្នុង​តំបន់​លាន់ឮ​តែ​សំឡេង​គ្រា-ប់​ផ្លោ-ងទាំងថ្ងៃទាំងយប់

ពលករ​ថៃ​៦​នាក់ ​ត្រូវបានគេ​រាយការណ៍​ថាបាន​ការស្លាប់​នៅ​អ៊ីស្រាអែល បន្ទាប់​ពី​ទាហាន​បាន​ចុះ​ទៅ​បោស​សម្អាត​តំបន់​នោះ ហើយ​បាន​រក​ឃើញ​សាក​សពរបស់ពួកគេ ដែលក្នុងនោះមាន៣​នាក់ ​មក​ពី​ខេត្ត Udon Thani ខណៈ​ពលរដ្ឋ​ថៃ​ជាង​មួយ​ពាន់​នាក់ផ្សេងទៀត ​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

នេះបើតាមហ្វេសប៊ុករបស់ Anucha Nu ពលករថៃនៅអ៊ីស្រាអែល ដែលបង្ហោះសារកាន់ទុក្ខ បានបញ្ចាក់ថា ពលករថៃ ៦ នាក់ ដែលបានស្លាប់ក្នុងសង្គ្រាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកំពុងស្នាក់នៅ និងធ្វើការនៅ Kibus Kishufim ដែលស្ថិតនៅជាប់នឹងតំបន់ហ្គាហ្សាស្ទ្រីប។ បន្ទាប់​ពី​ទាហាន​ចុះ​ទៅ​ឈូស​ឆាយ​តំបន់​នោះ ពួកគេ​បាន​រក​ឃើញ​កម្មករ​ថៃ​ទាំង​៦​នាក់ ដែលបាន​ស្លាប់យ៉ាងអាណោចអាធ័ម។

ជាមួយគ្នានេះ ទំព័រហ្វេសប៊ុក Udon ក៏បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់នោះ មាន៣នាក់ជាអ្នករស់នៅខេត្ត Udon Thani ម្នាក់ជាអ្នកភូមិ Nong Bua Daeng ឃុំ Nong Phai ស្រុក Nong Han និង២នាក់ទៀតជាអ្នកភូមិ Diam ឃុំឈៀងវេ ស្រុក Kumphawapi ខេត្ត Udon Thani។

បន្ទាប់មក គណនីហ្វេសប៊ុក Anucha Nu ក៏បានបង្ហាញឃ្លីបមួយ ដែលគាត់កំពុងលាក់ខ្លួននៅក្នុងផ្ទះគាត់ផងដែរ ខណៈ​សំឡេង​គ្រាប់​កាំភ្លើង បាន​ផ្ទុះឡើងជា​បន្តបន្ទាប់ ដោយ​មិន​ដឹង​ថា​គ្រាប់​នោះ​ចេញ​ពី​ខាង​ណា​នោះទេ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់។ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ក៏​មាន​មនុស្ស​ម្នាបួងសួងឲ្យ​គាត់​ឲ្យ​រួច​ផុត​ពី​ហេតុ​ការណ៍​ដ៏អាក្រក់នេះផងដែរ។

កន្លងមក Thai PBS បានរាយការណ៍ថា ស្ថានទូតថៃបានទទួលដំណឹងថា ប្រជាជនថៃ ១២ នាក់បានស្លាប់ ១១ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង និង ៨ នាក់បានរងរបួស ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន អ៊ីស្រាអែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កំពុង​មាន​សង្រ្គាម បន្ទាប់ពីមាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ពី​តំបន់​ហ្គាហ្សា ហើយ​រដ្ឋាភិបាល​អ៊ីស្រាអែល​កំពុង​ព្យាយាម​ពន្លឿន​ការ​រឹតបន្តឹង​តំបន់​នេះ និង​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង។ យ៉ាងហោចណាស់ ១០០ នាក់ក្នុងចំណោមជនស៊ីវិល ដែលត្រូវបានចាប់ខ្លួន គឺជនជាតិអ៊ីស្រាអែល មកពីបារាំង អាល្លឺម៉ង់ ហ្សកហ្ស៊ី និងថៃ។

ទោះ​ជា​យ៉ាង​ណា ក្នុង​បញ្ជី​ឈ្មោះ​សាច់ញាតិ​អ្នក​ស្លាប់​ ត្រូវ​តែ​ទាក់​ទង ​និង​ជូន​ដំណឹង​រួចហើយ។ ប៉ុន្តែ អាជ្ញាធរ​អ៊ីស្រាអែល​ មិន​អាច​បញ្ជាក់​ឈ្មោះ​បាន​ទេ ហើយ​កងទ័ព​អ៊ីស្រាអែល ​បាន​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ថៃ​ចេញពី​តំបន់​គ្រោះថ្នាក់​ ទៅកាន់​តំបន់​ដែលមាន​សុវត្ថិភាព​ជាង​មុន​។ ចំណែក​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ថៃវិញ កងទ័ព​អាកាស​នឹងជួយ​សម្រួល​ដល់​យន្តហោះ​ក្នុង​បេសកកម្ម​ជម្លៀសនេះ។

គួរបញ្ជាក់ថា មានប្រជាជនថៃចំនួន ៣០,០០០ នាក់ កំពុងរស់នៅ និងធ្វើការក្នុងប្រទេសអ៊ីស្រាអែល ក្នុងនោះ ៥,០០០ នាក់ នៅតំបន់ផ្ទុះសង្គ្រាមហ្គាហ្សាស្ទ្រីប ខណៈពលរដ្ឋ​ថៃ​ចំនួន ១.០៩៩​ នាក់ ​បាន​បង្ហាញ​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×