មន្ទីរទេចរណ៍ខេត្តសៀមរាប បានបង្ហាញរបាយការណ៍ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ១៣-១៥ ខែ តុលា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១៣២.០៥១ នាក់។
របាយការណ៍ បានឲ្យដឹងទៀតថា អ្នកទេសចរជាតិ មានចំនួនប្រមាណ ១២៥.៤៤៩ នាក់ បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរ សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា ក្នុងនោះ ភ្ញៀវទេសចរបរទេស មានចំនួន ៦.៦០២ នាក់។