Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល ព្រមានអំពីការធ្វើសង្គ្រាម រយៈពេលយូរ ប្រឆាំងនឹងក្រុមហាម៉ាស់

រដ្ឋធានីជេរូសាឡឹម៖ អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី១៦ ខែតុលា) បានព្រមាន អំពីសង្រ្គាម រយៈពេលយូរ ប៉ុន្តែឈ្នះនឹងការប្រឆាំងជាមួយក្រុមហាម៉ាស់ ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានធ្វើទស្សនកិច្ចជាលើកទីពីររបស់គាត់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីសន្យាគាំទ្រពេញទំហឹង ក្រោយការវាយប្រហារទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមក។ នេះបើតាម CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៧ ខែតុលា។

មន្រ្ដីការទូតកំពូលរបស់សហរដ្ឋអាមេរិក ដែលត្រឡប់ មកកាន់ប្រទេសអ៊ីស្រាអែល វិញ ក្រោយការបំពេញទស្សនកិច្ច នៅក្នុងប្រទេសអារ៉ាប់ ចំនួន៦ ក្រោយពេលបានពិនិត្យឃើញជាក់ស្តែងនូវជម្លោះ កាន់តែតានតឹង ស្របពេលគាត់បានជួបជាមួយនឹងគណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចានមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅក្នុងបរិវេណក្រសួងការពារជាតិ ស្ថិតក្នុងទីក្រុងតែលអាវីវ (Tel Aviv)។

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ ថា លោក Netanyahu, លោក Blinken និង ជំនួយការរបស់ពួកគេ ត្រូវបានគេនាំទៅកាន់លេណដ្ឋាន សម្រាប់សុវត្ថិភាពរបស់ពួកគេ អស់រយៈពេល៥នាទី រហូតដល់ស្ថានភាពស្ងប់ស្ងាត់វិញ។

អ៊ីស្រាអែល កំពុងតែរៀបចំការវាយលុក ដោយថ្មើរជើង ទៅលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ ក្រោយការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ កាលពីថ្ងៃទី៧ ខែតុលា ហើយបាន និង កំពុងតែទម្លាក់គ្រាប់បែក ទៅលើទឹកដីមួយនេះ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ។

លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអីស្រាអែល បានបញ្ជាក់ ថា ទាំងអ៊ីស្រាអែល និងពិភពលោកទាំងមូល អាចមើលឃើញផ្ទាល់ភ្នែកនូវការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិក តាមរយៈដំណើរទស្សនកិច្ចពីរលើករបស់លោក Blinken រដ្ឋមន្រ្ដីក្រសួងការបរទេស និង លោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin ហើយការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិកចំនួន២គ្រឿង ទៅកាន់សមុទ្រមេឌីទែររ៉ាណេ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×