Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការបតីអាល្លឺម៉ង់ ធ្វើដំណើរទៅកាន់អ៊ីស្រាអែល បង្ហាញពីសាមគ្គីភាព

ទីក្រុងតែលអាវីវ៖ លោកអធិការបតីអាល្លឺម៉ង់ បានក្លាយជាមេដឹកនាំអឺរ៉ុបលើកដំបូង បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។

សារព័ត៌មាន i24 News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ថា ដំណើរបំពេញទស្សនកិច្ចរបស់លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូលហ្ស៍ ទៅទៅកាន់ប្រទេសអ៊ីស្រាអែល បានធ្វើឡើង ក្រោយពេលដំណើរទស្សនកិច្ចជាបន្ដបន្ទាប់របស់គណៈប្រតិភូជាន់ខ្ពស់អាល្លឺម៉ង់ រួមទាំងរដ្ឋមន្រ្ដីក្រសួងការបរទេស កាលពីសប្ដាហ៍មុន។ ជាការកត់សម្គាល់ នៃដំណើរទស្សនកិច្ច នៅថ្ងៃអង្គារនេះ បានបង្ហាញពីសាមគ្គីភាពជាមួយនឹងប្រជាជនអ៊ីស្រាអែល។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអធិការបតី គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និង ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក់ ហ៊ើហ្សក់ (Isaac Herzog) រួមជាមួយនឹងក្រុមគ្រួសារ នៃចំណាប់ខ្មាំងអាល្លឺម៉ង់ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា (Gaza Strip) ដោយក្រុមហាម៉ាស។ លោកអធិការបតី ក៏នឹងបន្តទៅកាន់ប្រទេសអេហ្ស៊ីប ដែលជាប្រទេសជិតខាងតែមួយគត់របស់អ៊ីស្រាអែល ដោយមានព្រំដែន ជាប់ជាមួយតំបន់ហ្កាហ្សាស្ទ្រីប ហើយនេះជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងការទូតផងដែរ។

លោកអធិការបតី បានបង្ហាញពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចរបស់គាត់ ដោយសង្កត់ធ្ងន់លើការបង្ហាញជាក់ស្តែង នៃសាមគ្គីភាពជាមួយអ៊ីស្រាអែល។ គាត់បានក្លាយជាប្រមុខរដ្ឋាភិបាលដំបូងគេ មកពីប្រទេសអឺរ៉ុបមួយ ដែលធ្វើដូច្នេះ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីពេលថ្មីៗនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកអធិការបតី បានបញ្ជាក់អំពីចេតនារបស់គាត់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប ដោយបានទទួលស្គាល់នូវតម្រូវការចាំបាច់សម្រាប់ការចូលរួមជាអន្តរជាតិ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។ ស្របគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានប្រកាស អំពីដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយគ្រោងនឹងមកដល់ប្រទេសនេះ នៅថ្ងៃពុធ ទី១៨ ខែតុលា៕ រក្សាសិទ្ធដោយ ៖ សារាយSN

×