ទីក្រុងតែលអាវីវ៖ ដំណើរទស្សនកិច្ចការទូតរបស់ប្រធានាធិបតីសហរដ្អអាមេរិក ទៅកាន់មជ្ឈិមបូព៌ា បានជួបនឹងភាពរអាក់រអួលល នៅមុនការចុះចត កាលពីថ្ងៃអង្គារ ក្រោយដំណើររបស់គាត់ ទៅកាន់ប្រទេសហ្ស៊កដានី ក្រោយការវាយប្រហារទៅលើមន្ទីរពេទ្យ ដោយបានសម្លាប់មនុស្ស រាប់រយនាក់។ នេះបើតាមសារព័ត៌មានសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល តែមួយប៉ុណ្ណោះ ដើម្បីបង្ហាញអំពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រោយការវាយប្រហាររបស់ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ដោយលើកឡើងនូវអ្វីដែលមានន័យ ថា វាជាទង្វើធ្វើឱ្យមានតុល្យភាព នៅក្នុងតំបន់។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន តែងតែកំណត់ដំណើរទស្សនកិច្ចទាំងប្រថុយប្រថានបំផុត ខណៈគាត់បានព្យាយាមភ្ជាប់ការគាំទ្រដល់អ៊ីស្រាអែល ជាមួយនឹងការព្យាយាម ដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌ នៅហ្កាហ្សា។
ព័ត៌មាននៃការវាយប្រហារទៅលើមន្ទីរពេទ្យនេះ បានធ្វើឲ្យក្រុមហាម៉ាស់ ស្តីបន្ទោសដល់អ៊ីស្រាអែល ខណៈអ៊ីស្រាអែល បានអះអាង ថា សកម្មភាពនេះ បានបង្កឡើង ដោយគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់ខុសទិសដៅ ដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្កាហ្សា។ នេះជាពេលដែលលោកប្រធានាធិបតី ចូ បៃដិន បានឡើងជណ្តើរយន្តហោះ Air Force One ខណៈប្រទេសហ្ស៊កដានី បានប្រកាស ថា កិច្ចប្រជុំកំពូលបួនផ្លូវ ដែលបានគ្រោងទុកជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas, ស្តេចហ្ស៊កដានី Abdullah II និង ប្រធានាធិបតីអេហ្ស៊ីប ត្រូវលុបចោល៕ រក្សាសិទ្ធដោយ ៖ សារាយSN













