រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមបង្ហូរឈាមគ្នាយ៉ាងសាហាវ រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង ទាហានរុស្ស៊ី នៅតែមិនឈ្នះចាញ់ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ បាន និង កំពុងតែបន្ដសម្លាប់មនុស្ស រាប់សែននាក់ ហើយឥឡូវក្រុងកៀវ បានអួតអាង ពីការបាញ់កម្ទេចយន្ដហោះចម្បាំងល្បឿនលឿនជាងសំឡេង Su-25 និង សម្លាប់ទាហានរបស់ក្រុងមូស្គូ ជា៦០០នាក់ នៅក្នុងរយៈពេល២៤ម៉ោងមុននេះ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ដោយដកស្រង់ប្រភពពីអគ្គសេនាធិការកងទ័ពអ៊ុយក្រែន ថា កងទ័ពអ៊ុយក្រែន បានបាញ់ទម្លាក់យន្ដហោះ Su-25 របស់រុស្ស៊ី មួយគ្រឿង និង សម្លាប់ទាហានសត្រូវ ចំនួន ៦២០នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ប៉ុន្ដែបើគិតត្រឹម ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់ទាហាន សរុប ២៩០ ០៥០នាក់។
បើទោះជាយ៉ាងណា ការអះអាងទាំងនេះ គ្រាន់តែជាការលើកឡើង ពីភាគីអ៊ុយក្រែន តែប៉ុណ្ណោះ ហើយក៏មិនមានប្រភពព័ត៌មានឯករាជ្យណាមួយបញ្ជាក់នោះដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN














