Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកនៅហ្កាហ្សា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីក្បួនសង្គ្រោះចូលដល់

រដ្ឋធានីជេរូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បាន និង កំពុងតែបង្កើនវាយប្រហារសងសឹក តបតប្រឆាំងនឹងក្រុមហាម៉ាស់ ចាប់តាំងពីក្រុមនេះបានវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមក។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២២ ខែតុលា ដោយដកស្រង់ប្រភពពីយោធាអ៊ីស្រាអែល បានប្រកាស ថា អ៊ីស្រាអែល កំពុងតែបង្កើនការទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២១ ខែតុលា)។ រីឯការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលរថយន្តដឹកជំនួយជាលើកដំបូង បានចេញពីប្រទេសអេហ្ស៊ីប នាំជំនួយសង្គ្រោះ ទៅជួយដល់ជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា។

មន្រ្ដីយោធាអ៊ីស្រាអែល បានបន្ដ ថា អ៊ីស្រាអែល មានគោលបំណង កាត់បន្ថយហានិភ័យ ខណៈកងទ័ពរបស់ខ្លួន វាយប្រហារចូលទៅក្នុងតំបន់ហ្កាហ្សា នៅក្នុងដំណាក់កាលបន្ទាប់ សម្រាប់សង្គ្រាម ដែលបានចាប់ផ្តើម វាយប្រហារប្រឆាំងទៅលើក្រុមហាម៉ាស់ ក្រោយពេលក្រុមសកម្មប្រយុទ្ធ បានវាយប្រហារយ៉ាងសាហាវបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។

បើតាមក្រុមមន្រ្ដីអ៊ីស្រាអែល បានឲ្យដឹង ថា ក្រុមជីវពលហាម៉ាស់ បានវាយប្រហារសម្លាប់ជនជាតិអ៊ីស្រាអែល យ៉ាងតិច ១ ៤០០នាក់ ភាគច្រើនជាជនស៊ីវិល ហើយជាង ២០០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង។

បើតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាង ថា អ៊ីស្រាអែល បានសងសឹក ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ៤ ៣០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ហើយភាគភាគច្រើន ជាជនស៊ីវិល។

ការឡោមព័ទ្ធរបស់អ៊ីស្រាអែល បានកាត់បន្ថយនូវការផ្គត់ផ្គង់ស្បៀងអាហារ ទឹក អគ្គិសនី និងប្រេងឥន្ធនៈ ទៅកាន់ទឹកដី ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៃប្រជាជនចំនួន ២,៤លាននាក់ ដែលបង្កឱ្យមានការព្រមានអំពីមហន្តរាយមនុស្សធម៌។

អ៊ីស្រាអែល បានដាក់ពង្រាយកងទ័ព រាប់ម៉ឺននាក់ ទៅកាន់ព្រំដែន នៃតំបន់ហ្កាហ្សា សម្រាប់ការវាយលុកលុយ ដោយថ្មើរជើង ចូលទៅក្នុងតំបន់នោះ ដែលក្រុមមន្រ្ដីជាច្រើន បានអះអាង ពីការវាយលុក នៅក្នុងពេលឆាប់ៗនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×