Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានរុស្ស៊ី បាត់បង់ជីវិតនៅអ៊ុយក្រែន កាលពី២៤ម៉ោងមុន ជិត៩០០នាក់

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន កំពុងតែបន្ដឆាបឆេះយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន នោះ ឥឡូវនេះ រដ្ឋាភិបាលអ៊ុយក្រែន បានអះអាងពីការសម្លាប់ទាហានរុស្ស៊ី ចំនួន៨៧០នាក់ កាលពី២៤ម៉ោងមុន។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៣ ខែតុលា ដោយដកស្រង់ប្រភពីអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃចន្ទ ថា កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី កើនឡើង ដល់ ២៩២ ៧៩៩នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ដ ថា នៅក្នុងរយៈពេលដូចគ្នានេះ កងទ័ពអ៊ុយក្រែន បានវាយប្រហារកម្ទេចគ្រឿងសព្វាវុធរបស់រុស្ស៊ី មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក  រួមមាន៖ រថក្រោះ ចំនួន ៥ ០៩៣គ្រឿង, រថពាសដែក ចំនួន ៩ ៦៥៣គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៧ ០៥៧គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៨២៥គ្រឿង, ប្រព័ន្ធប្រឆាំងនឹងយន្ដហោះចម្បាំអ ចំនួន ៥៥១គ្រឿង, យន្តហោះចម្បាំង ចំនួន ៣២០គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣២៤គ្រឿង, នាវាចម្បាំងតូចធំ ចំនួន២០គ្រឿង, នាវាមុជទឹក១គ្រឿង…និង គ្រឿងចម្បាំងជាច្រើនទៀត។

សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការលើកឡើង ពីភាគីអ៊ុយក្រែន តែប៉ុណ្ណោះ ហើយក៏មិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ អំពីការពិតនោះដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×