Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល បន្ដឆ្មក់វាយប្រហារតាមអាកាស កាលពី២៤ម៉ោងមុន សម្លាប់មនុស្សជាង៧០០នាក់

រដ្ឋធានីជេរូសាឡឹម៖ ចាប់តាំងពីក្រុមហាម៉ាស់ បានវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមក អ៊ីស្រាអែល បានបង្កើននូវការវាយប្រហារតាមអាកាសយ៉ាងខ្លាំង ហើយការវាយប្រហារ ទៅលើតំបន់ហ្កាហ្សា កាលពី២៤ម៉ោងមុននេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ៧០០នាក់។

បណ្ដាទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ថា ប្រមុខការទូតប៉ាឡេស្ទីន បានហៅ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កំពុងតែអសកម្ម មិនអាចបញ្ឈប់នូវការសម្លាប់យ៉ាងរង្គាល ស្របពេលក្រសួងសុខាភិបាលហ្កាហ្សា បានអះអាង ថា មនុស្ស ចំនួន ៧០៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។

លោក អេមម៉ាញ៉ែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានទៅដល់ទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃអង្គារ (ទី២៤ ខែតុលា) ដោយបានស្នើឱ្យក្រុមចម្រុះរបស់លោកខាងលិច ត្រូវតែប្រយុទ្ធ ជាមួយនឹងក្រុមភេរកម្ម ISIL អាចបង្វែរកាំភ្លើង មកលើក្រុមហាម៉ាស់។ បន្ថែមពីលើនេះ លោកប្រធានាធិបតីបារាំង ក៏បានអំពាវនាវឱ្យមានការចាប់ផ្តើមដំណើរការសន្តិភាពប៉ាឡេស្ទីន ឡើងវិញ។

ដោយឡែក ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ ថា ក្រុមប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កំពុងតែធ្វើសកម្មភាព ដោយគ្មានការដឹកនាំណាមួយ ចេញពីក្រុងតេអ៊ីរ៉ង់ នោះឡើយ។

សង្គ្រាមរបស់អ៊ីស្រាអែល បានវាយប្រហារសងសឹក ទៅលើក្រុមហាម៉ាស់ បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ជាង ៥.៧៩០ នាក់។ រីឯការវាយប្រហាររបស់ហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ជាង ១ ៤០០ នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សារាយSN

×