បុរសម្នាក់មកពីប្រទេសចិន បានកំពុងទទួលការកោតសរសើរជាប្តីស្រលាញ់ប្រពន្ធ ប្រកបដោយចិត្តធម៌បំផុត តាមរយៈសកម្មភាពដែលមនុស្សជាច្រើនបានឃើញគាត់អៀវប្រពន្ធមានជំងឺសរសៃប្រសាទ ឡើងភ្នំ Huangshan ដែលជាភ្នំមួយក្នុងចំណោមភ្នំដ៏ពេញៗនិយមបំផុតនៅក្នុងប្រទេសចិន ។ នេះបើតាមសេចក្តីរាយការណ៍ពី South China Morning Post ។
នៅក្នុងវីដេអូឃ្លីបដែលត្រូវបានចុះផ្សាយនៅលើ Pear Video កាលពីថ្ងៃទី២៣ កក្កដា លោក Wang Xiaomin អាយុ ៥៧ ឆ្នាំ ត្រូវបានឃើញចុះតាមកាំជណ្តើរពីកំពូលភ្នំ Huangshan ខណៈអៀវប្រពន្ធរបស់គាត់ ។
គាត់និយាយថា៖ «ពិភពលោកនេះគឺធំណាស់ ហើយខ្ញុំចង់នាំយកប្រពន្ធខ្ញុំ បានមើលឃើញវា ដើម្បីនាងពុំមានការសោកស្តាយណាមួយក្នុងជីវិតរបស់នាង» ។
Huangshan ដែលគេដឹងថាជាភ្នំមួយក្នុងចំណោមភ្នំដ៏ល្បីៗទាំង១០របស់ចិន គឺជាទីកន្លែងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។
គាត់និយាយថា ប្រពន្ធរបស់គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺសរសៃប្រសាទរ៉ាំងរ៉ៃ កាលពី៥ឆ្នាំមុន ។
ប្តីប្រពន្ធនេះពុំមានកូនចៅនឹងគេនោះទេ ហេតុនេះ វាមានភាពងាយស្រួលសម្រាប់ Wang អាចធ្វើដំណើរនៅជុំវិញប្រទេសជាមួយប្រពន្ធរបស់គាត់ ។
Wang និយាយថា ប្រពន្ធរបស់គាត់ប្រហែលទំនងពុំជាសះស្បើយពីជំងឺប្រភេទនេះទេ ហេតុដូច្នេះ គាត់បានធ្វើការសម្រេចចិត្តនាំយកនាងតាមរយៈអៀវ ដើម្បីបានឃើញពិភពខាងក្រៅនឹងគេ ។
គាត់និយាយថា៖ «ខ្ញុំចង់ផ្តល់ឲ្យនាងនូវជីវិតដ៏មានអត្ថន័យបន្ថែមទៀត» ៕ ចន្ទី
==>>ទស្សនាវីដេអូ