Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល មិនឲ្យក្រុមហាម៉ាស់រួចខ្លួន បន្ដវាយសន្ធាប់ខ្លាំងលើទីក្រុងហ្កាហ្សា

រដ្ឋធានីជេរូសាឡឹម៖ នៅក្នុងសង្គាម អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ កងទ័ពអ៊ីស្រាអែល ចាប់ផ្ដើមវាយប្រហារតាមផ្លូវគោកយ៉ាងសន្ធាប់ ទៅលើទីក្រុងធំ នៃតំបន់ភាគខាងជើងហ្កាហ្សា គ្រប់គ្រងដោយហាម់ាស់ ហើយសង្គ្រាមនេះ បានឆក់យកអាយុជីវិតរបស់គូជម្លោះទាំងសងខាង កើនឡើងជិតដល់ ១០ ០០០នាក់ ហើយភាគច្រើនជាជនស៊ីវិល។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែតុលា ថា កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) បានវាយប្រហារទៅលើទីក្រុងធំ នៃតំបន់ភាគខាងជើងហ្កាហ្សា តាមផ្លូវគោក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ហើយបានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងច្រើន។

កងទ័ពអ៊ីស្រាអែល បានអះអាង ថា អ៊ីស្រាអែល បានវាយប្រហារ ទៅលើគោលដៅយោធារបស់កងជីវពលហាម៉ាស់ ជាង៦០០កន្លែង កាលពី២ទៅ៣ថ្ងៃមុននេះ ដោយសារតែអ៊ីស្រាអែល បានពង្រីកនូវប្រតិបត្ដិការសឹក នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលជនស៊ីវិលប៉ាឡេស្ទីន ចំនួន ២,៣លាននាក់រស់នៅ ហើយត្រូវការខ្លាំង សម្រាប់ប្រេងឥន្ធនៈ ស្បៀងអាហារ និង ទឹកស្អាត ព្រោះតែសង្គ្រាមបានឈានដល់សប្ដាហ៍ទី៤។

កងជីវពលហាម៉ាស់ បានអះអាង ថា «ក្រុមសកម្មប្រយុទ្ធរបស់យើង កំពុងតែទប់ទល់ ប្រឆាំងនឹងនឹងការវាយលុក ពីកងរថក្រោះរបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងហ្កាហ្សា ចេញពីភាគខាងកើត ហើយកំពុងតែប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតាមព្រំដែនជាមួយនឹងអ៊ីស្រាអែល។ ការងាររបស់យើង នាពេលនេះ គឺប្រយុទ្ធ ប្រយុទ្ធ ហើយក៏មិនមែនជាពេលវេលា រក្សាបទឈប់បាញ់នោះដែរ»។

ក្រុមមន្រ្ដីសុខាភិបាលប៉ាឡេស្ទីន បានអះអាង ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកើតឡើង នៅជិតមន្ទីរពេទ្យធំ ចំនួន៣ នៅក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃចន្ទ។ ទន្ទឹមគ្នានេះ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានបញ្ជាក់ ថា ជនស៊ីវិល ចំនួន ១១៧ ០០០នាក់ កំពុងតែស្នាក់នៅក្នុងទីជម្រក ជាមួយនឹងអ្នកជំងឺ និង ក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យនានា នៃតំបន់ភាគខាងជើងហ្កាហ្សា។

អ៊ីស្រាអែល បានបញ្ជាក់ ថា មនុស្ស ជាង ១ ៤០០នាក់ ត្រូវបានសម្លាប់ ដោយក្រុមហាម៉ាស់ នៅក្នុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ហើយជនរងគ្រោះ ចំនួន ២២៩នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស់ បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) ថា សង្គ្រាមរបស់អីស្រាអែល បានស្លាប់មនុស្ស ចំនួន ៨ ៣០៦នាក់ នៅតំបន់ហ្កាហ្សា ហើយក្នុងនោះ មានកុមារ ចំនួន ៣ ៤៥៧នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×