Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីសន្ដិសុខចិន ទៅកាន់មីយ៉ាន់ម៉ា ក្រោយការប៉ះទង្គិចគ្នានៅតាមព្រំដែន

រដ្ឋធានីណៃពិដោរ៖ រដ្ឋមន្រ្ដីក្រសួងសន្ដិសុខសាធារណៈចិន បានទៅដល់ប្រទេសមីយ៉ាន់ម៉ា ហើយបានចាប់ផ្ដើមចរចាគ្នា ជាមួយនឹងរបបសឹកមួយនេះ ដើម្បីបង្កើតសន្ដិភាព នៅតាមព្រំដែនរួមគ្នា ក្រោយការប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច និង កងទ័ព នៅក្នុងប្រទេសមីយ៉ាម៉ា។ នេះបើតាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋចិន បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

ប្រជាជនមីយ៉ាន់ម៉ា រាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ អំពីការបម្លាស់ទីលំនៅឋាន ដោយខ្លះកំពុងតែឆ្លងដែន ចូលទៅក្នុងប្រទេសចិន ក្រោយពេលក្រុមប្រដាប់អាវុធចំនួន៣ក្រុម កំពុងតែប្រយុទ្ធគ្នា ដើម្បីតំបន់ស្វ័យភាព បានបើកការបាញ់ប្រហារទៅលើរបបយោធា ដែលកំពុងតែស្វែងរកនូវការគ្រប់គ្រងទីក្រុងនានា។

លោក វ៉ា ស៊ាវហុង (Wang Xiaohong) សមាជិកគណៈរដ្ឋមន្រ្ដីចិន និង ជាក្រុមប្រឹក្សារដ្ឋ បានជួបជាមួយនឹងលោកឧត្ដមសេនីយ៍ យ៉ា ភីយ៉ា (Yar Pyae) រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅរដ្ឋធានីណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា។ ភាគីទាំង២ បានពិភាក្សាគ្នា ដោយផ្ដោតទៅលសន្ដិភាព នៅតាមតំបន់ព្រំដែន រវាងប្រទេសទាំង២ ហើយធ្វើសហប្រតិបត្ដិ លើការអនុវត្ដច្បាប់ និង សន្ដិសុខ។

ចាប់តាំងពីការប្រយុទ្ធគ្នា កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានផ្ទុះឡើង នៅទូទាំងរដ្ឋ Shan នាភាគខាងជើង នៃប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងតភ្ជាប់ផ្លូវដែក មានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានគ្រោងទុក ហើយវាជាផ្នែក នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោក «ខ្សែក្រវាត់ និង ផ្លូវ»របស់រដ្ឋាភិបាលក្រុងប៉េកាំង។

កងទ័ពរំដោះជាតិអាអាង (Ta’ang) ហៅកាត់ TNLA, កងទ័ពអារ៉ាក់ខាន់ (Arakan) ហៅកាត់ AA) និង កងទ័ពសម្ពន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានអះអាង ថា ពួកគេបានរឹបអូសយកប៉ុស្តិ៍យោធា និង ផ្លូវសំខាន់ៗជាច្រើន។

ក្រុមអ្នកវិភាគ បានអះអាង ថា ក្រុមប្រដាប់អាវុធជនជាតិភាគតិច ទាំង៣ក្រុមនេះ មានកម្លាំងប្រយុទ្ធយ៉ាងហោចណាស់ ១៥ 000នាក់ ហើយពួកគេបានវាយប្រយុទ្ធគ្នាជាទៀងទាត់ជាមួយយោធា នៅលើស្វ័យភាព និង ការគ្រប់គ្រងធនធាន។ ដោយឡែក របបយោធាមីយ៉ាន់ម៉ា បាននិយាយថា ប៉ុស្តិ៍យោធាយ៉ាងហោចណាស់ ចំនួន១០ទីតាំង នៅក្នុងខេត្ត Shan បានរងការវាយប្រហារ ចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុន រហូតមក។

អង្គការសហប្រជាជាតិ បានអះអាង ថា ខ្លួនបារម្ភថា មនុស្ស ជាង ៦ ២០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែការប្រយុទ្ធគ្នា រួមទាំង ៦00នាក់ ដែលបានភៀសខ្លួន កំពុងតែឆ្លងព្រំដែន ចូលទៅក្នុងប្រទេសចិន។ ចាប់តាំងពីពួកយោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចមក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១រហូមក មានក្រុមជាច្រើន បានចងសម្ពន្ធភាព ជាមួយកងកម្លាំងការពារប្រជាជន ដោយបានក្រោកឡើង ប្រយុទ្ធនឹងរបបយោធា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×