ពិធីមង្គលការដ៏ក្រៀមក្រំរបស់កូនក្រមុំជនជាតិថៃម្នាក់ កាលពីថ្ងៃអាទិត្យ (២៣ កក្កដា) ដោយសារតែគ្មានវត្តមានកូនកំលោះ ហើយត្រូវពឹងពាក់ខាងពូរបស់កូនលោះដែលមានរូបរាងស្រដៀងគ្នា ឲ្យធ្វើជាកូនកំលោះជំនួសដ៏គួរឲ្យហួសចិត្ត ព្រោះបានទាមទារថ្លៃឈ្នួលនេះរហូត១លានបាត ។ ពិធីមង្គលការធ្វើឡើងឲ្យតែបានប៉ុណ្ណោះ ដើម្បីកុំឲ្យខកដំណើរភ្ញៀវ ។
នៅក្នុងពិធីមង្គលការ Jutathip បានឡើងលើឆាកតន្ត្រីតែឯង និងបានសុំការអភ័យទោស ចំពោះមិត្តភក្តិរបស់នាង និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមភោជនីយអាហារ ។ នាងបាននិយាយទៅកាន់ពួកគេថា នាងពុំនឹកស្មានថា កូនកំលោះរបស់នាងរត់ចោលរោងការបែបនេះទេ ។
ប៉ុន្តែ ពេលនេះ កូនកំលោះកំហូចដែលយកលេសថាពុំអាចលៃលកប្រាក់គ្រប់គ្រាន់ដើម្បីថ្លៃបណ្ណាការ បើទោះបីជាខាងស្រីជួយចេញបង្គ្រប់ក៏ដោយ បានចូលខ្លួនមកដោះស្រាយហើយ និងបាននិយាយនៅចំពោះអាជ្ញាធរថា រូបគេបានរត់ទៅជាមួយមិត្តស្រីថ្មីឈ្មោះ Am ដែលមានអាយុ ៣៥ ឆ្នាំ និងមានកូនប្រុសអាយុ ១២ ឆ្នាំ ។ បន្ទាប់មក នាង Am ក៏បាននិយាយថា៖ «នាងមានផ្ទៃពោះ ហើយខ្ញុំជាស្រី ខ្ញុំនឹងយល់ពីអារម្មណ៍របស់នាង» ។
ទោះយ៉ាងណាក៏ដោយ នាង Jutathip បានដាក់ពាក្យបណ្តឹងទៅប៉ូលីសរួចហើយ និងទាមទារកូនកំលោះចេញលុយសងថ្លៃចំណាយមង្គលការទាំងមូលប្រហែល ៤ សែនបាត (ប្រហែល ១២០០០ ដុល្លារអាមេរិក) ៕ ចន្ទី (wenxuecity)