តាមគេហទំព័រ Mirror.co.uk របស់អង់គ្លេស ករណីផ្ទុះលាន់ស្នូររន្ទឺមួយ បានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា នៅខាងក្រៅស្ថានទូតអាមេរិកនាក្រុងប៉េកាំង ខណៈពេលដែលបុរសម្នាក់ស្វែងរកវិធីគប់គ្រាប់បែកកែច្នៃមួយ ទៅខាងក្នុងសួនច្បារនៃប្រតិភូការទូតនេះ ។
ទីកន្លែងកើតហេតុ ។
ប៉ុន្តែគ្រាប់បែកនេះបានផ្ទុះមុនពេលដែលមុខសញ្ញាខាងលើអាចគប់វាឆ្លងរបង បង្កឲ្យមានភាពចលាចលពេលផ្លូវ ។
ស្របពេលគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយចិន បែរជាប្រកាសថា ប៉ូលិស បានរារាំងស្ត្រីម្នាក់កាន់ដបសាំង បម្រុងដុតសម្លាប់ខ្លួន ។
មកទល់ពេលនេះនៅពុំទាន់ដឹងមូលហេតុនៃការផ្ទុះទេ នៅអំឡុងស្ថានទូតអាមេរិកប្រចាំក្រុងប៉េកាំងពុំទាន់មានការប្រកាសអ្វីអំពីព្រឹត្តិការណ៍ខាងលើ។
Reuter វិញបានដកស្រង់សម្តីសាក្សីមួយចំនួននិយាយថា ពួកគេបានឮស្នូរផ្ទុះខ្លាំងមួយឡើងរង្គើរដី ហើយបញ្ចេញផ្សែងខ្មួលខ្មាញ់នៅស្ថានីយកុងស៊ុលអាមេរិកប្រចាំក្រុងប៉េកាំង នៅវេលាម៉ោង ១៣និង០០ ។ រីឯទីតាំងកើតហេតុគឺស្ថិតនៅជិតកន្លែងដែលពលរដ្ឋប្រទេសនេះតម្រៀបជួររង់ចាំសម្ភាសន៍សុំវីសាទៅកាន់អាមេរិក ៕ សូយន