Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចាប់ផ្ដើមបាញ់មីស៊ីលបាល្លិស្ទីក មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

spot_img

រដ្ឋធានីមូស្គូ៖ ស្របពេលសហរដ្ឋអាមេរិក និង ចិន បានព្រមព្រៀងគ្នាជាលើកដំបូង លើការពិភាក្សាគ្នា ស្ដីអំពីគ្រប់គ្រងអាវុធមហាប្រល័យលោកនោះមក រុស្ស៊ី ក៏បានអះអាង អំពីការបាញ់មីស៊ីលអន្ដរទ្វីប ដោយមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រកបដោយជោគជ័យ។

សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី បានអះអាង កាលពីថ្ងៃអាទិត្យ (ទី៥ ខែវិច្ឆិកា) ថា រុស្ស៊ី បានបាញ់សាកល្បងមីស៊ីលអន្ដរទ្វីបបាល្លិស្ទីក មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាមុជទឹករបស់ខ្លួន។

ការបាញ់មីស៊ីល Bulava (ប៊ូឡាវ៉ា) ជាលើកទី១ នៅក្នុងរយៈពេលជាងមួយឆ្នាំមកនេះ បានកើតឡើង ស្របពេលរុស្ស៊ី បាន និង កំពុងតែបង្កើននូវវោហារសាស្ត្រនុយក្លេអ៊ែរ ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានលុបចោលនូវការផ្តល់សច្ចាប័ន នៅលើសន្ធិសញ្ញាហាមឃាត់នូវការសាកល្បងនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា នាវាមុជទឹកបំពាក់មីស៊ីលយុទ្ធសាស្ត្រថ្មី ដើរដោយថាមពលនុយក្លេអ៊ែរអធិរាជ Alexander ទី៣ បានបាញ់សាកល្បងមីស៊ីលអន្ដរទ្វីប ប្រកបដោយជោគជ័យ។ រុស្ស៊ី បានបាញ់មីស៊ីល នៅក្រោមសមុទ្រ ចេញពីទីតាំងមួយ ដោយមិនត្រូវបានបង្ហាញ នៅក្នុងសមុទ្រស ស្ថិតនៅលើឆ្នេរសមុទ្រ នាភាគពាយព្យរបស់ប្រទេសរុស្ស៊ី តម្រង់ទៅកាន់គោលដៅ មានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ចេញពីឧបទ្វីប Kamchatka ។ មីស៊ីល Bulava នេះ មានប្រវែង១២ម៉ែត្រ ហើយត្រូវបានរចនាឡើង សម្រាប់ជាឆ្អឹងខ្នង នៃអាវុធនុយក្លេអ៊ែររបស់ក្រុងម៉ូស្គូ ហើយវាអាចបាញ់បាន ចម្ងាយជាង ៨ ០០០គីឡូម៉ែត្រ។

ដោយឡែក លោកខាងលិច បានចោទប្រកាន់ដល់ក្រុងមូស្គូ ថា បានប្រើប្រាសវោហារសាស្ត្រនុយក្លេអ៊ែរ ដោយមិនមានការប្រុងប្រយ័ត្ន ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុក ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយ លុបចោលនូវការផ្តល់សច្ចាប័នរបស់រុស្ស៊ី លើសន្ធិសញ្ញាហាមប្រាមនូវការសាកល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយ។ សកម្មភាពបែបនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×