Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ ព្រមានដល់សហរដ្ឋអាមេរិក ប្រឈមមុខនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ

spot_img

រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលប្រមុខការទូត នៃបណ្ដាប្រទេសអារ៉ាប់ កំពុងតែជំរុញឲ្យរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បញ្ចុះបញ្ចូលអ៊ីស្រាអែល ឲ្យទទួលយកបទឈប់បាញ់គ្នានោះ អ៊ីរ៉ង់ ក៏បានព្រមាន អំពីការវាយប្រហារដ៏ធ្ងន់ធ្ងរ ទៅលើប្រទេសមហាអំណាចកំពូលមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ដោយបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានអះអាង ថា «សហរដ្ឋអាមេរិក នឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនអនុវត្តបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា។

លោក មូហាមមាត់ រ៉េហ្សា អាស្ទានី ( Muhammad Reza Ashtiani) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ ថា «យើងសូមប្រាប់ដល់ជនជាតិអាមេរិកាំង ត្រូវតែបញ្ឈប់សង្គ្រាម នៅក្នុងតំបន់ហ្កាហ្សាជាបន្ទាន់ ហើយងាកមករកបទឈប់បាញ់។ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនព្រមដូច្នេះ ពួកគេនឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។

ក្រុមមន្រ្ដីអ៊ីរ៉ង់ តែងតែចាត់ទុកសហរដ្ឋអាមេរិក ជាអ្នកជាប់ពាក់ព័ន្ធផ្នែកយោធា នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស ព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែបន្ដនូវការគាំទ្រយ៉ាងពេញទំហំដល់រដ្ឋាភិបាលអ៊ីស្រាអែល ។ ជាមួយគ្នានេះដែរ សហភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយ មានទំហំទឹកប្រាក់ ១៤,៣ពាន់លានដុល្លារ កាលពីពេលថ្មីៗនេះ សម្រាប់ជួយដល់អ៊ីស្រាអែល។

ក្រុមមន្រ្ដីអ៊ីស្រាអែល បានអះអាង ថា ក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារទៅលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ជាង ១ ៤០០នាក់ និង មនុស្ស ២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ការវាយប្រហាររបស់ហាម៉ាស់ ទើបជំរុញឲ្យនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រកាសធ្វើសង្គ្រាមសងសឹកនេះឡើង។

ដោយឡែក ក្រុមមន្រ្ដីសុខាភិបាល នៅតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បានអះអាង កាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ថា សង្គ្រារបស់អ៊ីស្រាអែល វាយប្រហារមកលើតំបន់នេះ និង តំបន់វេស្ដបែងខ៍ (West Bank) បានសម្លាប់មនុស្ស កើនឡើង ដល់ ជាង ១០ ០០០នាក់ ហើយភាគច្រើនជាជនស៊ីវិល៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×