Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ប្រឹង​ធ្វើ​ការ​ហួស​កម្លាំង ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​យកចិត្តទុក​ដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ ចេះ​ដាក់ខ្លួន​ស្របតាម​សភាពការណ៍ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មិន​កើនឡើង​តែ​ក៏​មិន​ខ្វះខាត ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាងនេះទៀត ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេចបាន​យ៉ាង​ឆ្នើម ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​ទាំងអស់​ដើម្បី​វិនិយោគ ។ មនោសញ្ចេតនា​ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ការងារ រង​សម្ពាធ​ច្រើន នាំ​ឲ្យ​អារម្មណ៍​មិន​ល្អ ។ លុយកាក់ ទុកដាក់​ប្រាក់កាស​ឲ្យបាន​ល្អ បញ្ចៀស​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២ ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ព័ត៌មាន​អំពី​ការប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ គួរ​បង្ការ​ស្ថានភាព​កើតឡើង​ស្មាន​មិន​ដល់​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា​ត្រូវ​លៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្សជាទី​ស្រឡាញ់​រប​ស់​អ្នក ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង ព្រោះ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព ។ លុយកាក់ ស្ថិរភាព មិនមាន​អ្វី​គួរឲ្យ​បារម្ភ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​សកម្ម​ព្យាយាម​ជាង​មុន​ទៀត ទើប​អាច​សម្រេច​ដល់​គោលដៅ ។ លុយកាក់ ធូរធារ ជួប​សំណាងល្អ​ច្រើន អំពី​រឿង​ប្រាក់កាស ។ មនោសញ្ចេតនា កក់ក្តៅ សោមនស្ស​រីករាយ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​តឹងរ៉ឹង​ហួស គួរ​បង្កើត​បរិយាកាស​ស្និទ្ធស្នាល​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ត្រូវ​សន្សំសំចៃ កុំ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​កែប្រែ​ខ្លួនឯង​សិន​មុន​នឹង​ចង់ឲ្យ​ដៃគូ​ផ្លាស់ប្តូរ ។​

​ឆ្នាំ​វក ៖ ការងារ​ទោះបី​រវល់​យ៉ាងណា​ក៏​គួរ​មាន​ពេល​សម្រាកលំហែ​សមស្រប ។ លុយកាក់ មិន​ស្ថិរភាព គួរ​ស្វែងរក​ឱកាស​ថ្មី ដើម្បី​បង្កើន​ចំណូល ។ មនោសញ្ចេតនា ងាយ​កើត មានទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ​លេចចេញ​ឱកាសល្អៗ​ច្រើន តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​លួច​ឈ្នាស​នី​ពីក្រោយ​ខ្នង ។ លុយកាក់ ប្រយ័ត្នប្រយែង​ក្នុង​រឿង​លុយកាក់ មាន​អ្នក​ចង់​បោកប្រាស់ ។ មនោសញ្ចេតនា​ល្អប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ មិន​សូវ​ល្អ គួរ​ប្រមូលផ្តុំ​ដោះស្រាយ​ឲ្យអស់ នូវ​កិច្ចការ​សេសសល់ ។ លុយកាក់ ទទួលបាន​ព័ត៌មាន​ល្អ​ច្រើន ពី​មិត្តភក្តិ​នូវ​ឱកាស​វិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ គួរ​និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

×