នារីឥណ្ឌាម្នាក់ត្រូវបានចាប់ខ្លួនក្រោយពេលសារភាពថាខ្លួនគឺជាអ្នកបង្កើតទារកត្រូវបានរកឃើញថាស្លាប់នៅលើយន្ដហោះ AirAsia ។
យន្ដហោះរបស់ក្រុមហ៊ុន AirAsia
ក្រុមហោះហើររបស់ក្រុមហ៊ុនAirAsia លើជើងហោះហើរក្នុងស្រុករបស់ឥណ្ឌា កាលពីថ្ងៃទី២៥ខែកក្កដា បានរកឃើញសាកសពទារកមួយនៅក្នុងបន្ទប់ទឹក អំឡុងពេលប្រមាណនាទីមុនពេលដែលយន្ដហោះចុះសំចតនៅរដ្ឋធានីNew Delhi។
AFPដែលដកស្រង់របាយការណ៍របស់AirAsia ឱ្យដឹងថា«វេជ្ជបណ្ឌិតម្នាក់នៃផ្នែកសុខាភិបាលនាព្រលានយន្ដហោះអន្ដរជាតិDelhi បានបញ្ជាក់ថា ទារកនេះពិតជាបានកើតនៅលើយន្ដហោះ។
ប៉ូលិសបានធ្វើការសួរចម្លើយអ្នកដំណើរស្រីលើយន្ដហោះ ហើយក៏កំណត់បានមុខសញ្ញា រួចចាប់ខ្លួន បន្ទាប់ពីជនល្មើសសារភាព។
ប៉ូលិសបានប្រាប់ឱ្យដឹងថា៖ «នារីវ័យ១៩ឆ្នាំម្នាក់បានសារភាពថា ខ្លួនបានបង្កើតក្មេងនេះ ហើយយើងខ្ញុំបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការត្រួតពិនិត្យ។ នាងបានសារភាពប្រាប់ខ្ញុំថា ខ្លួនគឺជាអ្នកលេងកីឡាម្នាក់ ហើយបានបដិសេធពុំព្រមទទួលការត្រួតពិនិត្យសុខាភិបាលនិងផ្ដល់ព័ត៌មានអ្វីបន្ថែម»។
ក្រុមអ្នកស៊ើបអង្កេតកំពុងប្រឹងប្រែងទាក់ទងជាមួយគ្រួសារនារីនេះ។ ជនល្មើសអាចត្រូវប្រឈមនឹងការជាប់ពន្ធនាគារ២ឆ្នាំ ព្រមទាំងបង់ប្រាក់ពិន័យមួយចំនួនទៀត៕
សូយន