Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ប៉ងប្រាថ្នា​ចង់​ស្ថាបនា​ចំណងទាក់ទង​បែប​អរិយធម៌​ជាមួយ​អាមេរិក

នៅ​ថ្ងៃទី​២៦ ខែកក្កដា តំណាង​អចិន្ដ្រៃយ៍​របស់​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vasily Nebenzia ប្រកាសថា ក្រុង​មូ​ស្គូ​គាំទ្រ​ចំពោះ​ការកសាង​ទំនាក់ទំនង​អរិយធម៌​មួយ​ជាមួយ​អាមេរិក​។​

តំណាង​អចិន្ដ្រៃយ៍​របស់រ​ស្ស៊ី​នៅ​អង្គការសហប្រជាជាតិ Vasily Nebenzia

​សេចក្ដីប្រកាស​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​តំណាង​អចិន្ដ្រៃយ៍​របស់រ​ស្ស៊ី​ប្រចាំ​UN លោក Nikki Haley បាន​អះអាងថា អាមេរិក​មិន​ជឿទុកចិត្ត​រុស្ស៊ី ហើយ​បដិសេធចោល​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន លោក​Vasily Nebenzia សង្កត់ធ្ងន់ថា នេះ​ពុំមែន​ជា​លើកដំបូង​ទេ​ដែល​អ្នកស្រី Haley ថ្លែង​យោបល់​បែបនេះ​។​គាត់​បាន​និយាយ​ពី​រឿងនេះ​ច្រើនដង​ហើយ ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ ។​ទោះ​យ៉ាងនេះ​ក្ដី អ្នកការទូត​រុស្ស៊ី​អះអាងថា ក្រុង​មូ​ស្គូ​ប៉ងប្រាថ្នា​ចង់​កសាង​ចំណងទាក់ទង​អរិយធម៌​មួយ​ជាមួយ​អាមេរិក​។​

​តាម​លោក​Nebenzia ប្រការនេះ​ចាំបាច់​ពុំ​ត្រឹម​ចំពោះ​រុស្ស៊ី​ទេ គឺ​រួមទាំង​ចំពោះ​អាមេរិក ក៏ដូចជា​ជះឥទ្ធិពល​លើ​ស្ថានការណ៍​លើ​ពិភពលោក​។​

​តាម​លោក​Nebenzia ជំនួប​កំពូល​រវាង​ប្រ​ធា​ធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​អាមេរិក Donald Trump នៅ​ថ្ងៃទី​១៦ ខែកក្កដា​កន្លងមក​នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់ អាច​ជំរុញ​ស្ដារ​កិច្ចសន្ទនា​រវាង​ប្រទេស​ទាំងពីរ​៕​

សូយន

×