ពិធីបុណ្យ Ma’nene គឺជាទំនៀមទម្លាប់បញ្ចុះសពបែបបុរាណរបស់ជនជាតិ Toraja នៅឥណ្ឌូណេស៊ី។ទំនៀមទម្លាប់ប្រពៃណីនេះធ្វើឱ្យភ្ញៀវទេសចរចង់ដឹងផង ហើយក៏ស្រៀវឆ្អឹងខ្នងផងដែរ។
ការប្ដូរសម្លៀកបំពាក់ថ្មីដល់អ្នកស្លាប់ប្រព្រឹត្ដទៅនៅល្អាងភ្នំToraja ភាគខាងត្បូងកោះSalawesi ឥណ្ឌូណេស៊ី
រូបពិធីបុណ្យនេះប្រព្រឹត្ដទៅរយៈពេល៥ថ្ងៃ។ នៅថ្ងៃទី៥ សាកសពអ្នកស្លាប់ត្រូវបានយកចេញពីកន្លែងបញ្ចុះ ហើយសាច់ញាតិនឹងចាប់ផ្ដើមអនុវត្តន៍«ពិធីប្ដូរសម្លៀកបំពាក់ថ្មី» ។ នៅលើបណ្ដាផ្ទាំងថ្មធំៗ គេបានចោះប្រហោងធំនិងជ្រៅដើម្បីទុកដាក់មឈូស។
រូបអ្នកមកទស្សនាពិធីបុណ្យនេះបានមកចោមរោមមើលជុំជិត
បន្ទាប់ពីយកចេញផុតពីកន្លែងបញ្ចុះ ពួកគេចាប់ផ្ដើមធ្វើពិធីបួងសួងសង្ឃឹមថាអ្នកស្លាប់មានភ័ព្វសំណាងល្អ។ក្រោយមកក្រុមគ្រួសារនឹងឈរជុំវិញមឈូស ហើយជជែកជាមួយអ្នកស្លាប់ហាក់ដូចគ្រាដែលគេនៅរស់។
រូបសាកសពត្រូវបានលើកចេញពីមឈូសដើម្បីចាប់ផ្ដើមផ្នែកសំខាន់នៃពិធីបុណ្យគឺការផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មី។ស្ដ្រីក្នុងរូបភាពខាងលើត្រូវបានបញ្ចុះទុកតាំងពី៣០ឆ្នាំមុនម្ល៉េះ តែពុំមានការរលេះរលួយសោះ និងសម្លៀកបំពាក់មុនរបស់គាត់នៅដូចមុនដដែល។
រូបក្រោយពេលសាច់ញាតិបំពេញកិច្ចរួចរាល់ ស្ដ្រីនោះត្រូវបានគេប្ដូរសម្លៀកបំពាក់ថ្មីក្នុងអំឡុង៣ឆ្នាំម្ដង ។ ជនជាតិក្នុងកុលសម្ព័ន្ធToraja នឹងរៀបចំពិធីបុណ្យMa’nene ដោយពួកគេជឿថាព្រលឹងទាំងនោះនឹងតាមជួយពួកគេឱ្យពួកគេរកស៊ីមានបានប្រសិនបើពួកគេថែទាំសាកសពទាំងនោះបានល្អ។
ពិធីបុណ្យMa’nene បានចាប់ផ្ដើមកើតឡើងពីភូមិBaruppuជាងមួយសតវត្សរ៍មុន។ តាមរឿងនិទានរបស់កុលសម្ព័ន្ធToraja ព្រានព្រៃឈ្មោះPong Rumasek បានប្រទះឃើញសាកសពរលេះរលួយមួយនៅក្នុងព្រៃ គាត់បានយកសាកសពនោះមកលាងសម្អាត ហើយយកសម្លៀកបំពាក់របស់ខ្លួនទៅគ្របពីលើ រួចបញ្ចុះវា។ តាំងពីនោះមក Pong Rumasek តែងជួបនូវភ័ព្វសំណាង ហើយក្លាយជាអ្នកមានម្នាក់។
តាមរយៈពិធីបុណ្យនេះ ជនជាតិToraja ចាត់ទុកថាវាជាឱកាសដើម្បីសាច់ញាតិសែស្រឡាយគេអាចមកជួបជុំនិងបង្កើនភាពស្និទ្ធស្នាល៕
សូយន