ផ្លែឈើស្រស់ផ្ទុកជាតិសរសៃច្រើន, ស្ករធម្មជាតិ និងជួយបន្ថយអារម្មណ៍ឃ្លាន ។ ប៉ុន្តែពុំមែនផ្លែឈើណាក៏អាចជួយអ្នកបញ្ចុះទម្ងន់បាននោះឡើយ គឺមានតែផ្លែឈើមួយចំនួនទើបជួយអ្នកដុតបំផ្លាញជាតិខ្លាញ់, ខ្លាញ់លើសក្នុងសរីរាង្គ និងបង្កើនការបំប្លែងជំនួយដល់ការបញ្ចុះទម្ងន់ ។
១- ឪឡឹក
ឪឡឹកផ្ទុកតែប្រមាណ ៣០ កាឡូរី ក្នុង១០០ក្រាម និងរក្សាឲ្យរាងកាយមានទឹកគ្រប់គ្រាន់ ។ ឪឡឹកសម្បូរ arginine amino អាស៊ីត ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងសរីរាង្គ ។
២- ត្របែក
ត្របែកសម្បូរជាតិសរសៃ, មានសន្ទស្សន៍ជាតិស្ករទាប និងជួយទប់ស្កាត់ទល់លាមក (ចោលគ្រាប់ពេលបរិភោគ), ទន្ទឹមនោះ រំញោចដំណើរការបំប្លែងសារជាតិជួយសម្រកទម្ងន់ប្រសិទ្ធភាព ។
៣- ផ្លែសារី
សារីមានផ្ទុកវីតាមីន C ច្រើនគួរសម ហើយក៏សម្បូរជាតិសរសៃ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតយូរ និងរក្សាកូឡេស្តេរ៉ូលនៅកម្រិតតុល្យភាព ។
៤- ក្រូច
ក្នុង ១០០ ក្រាម គឺផ្គត់ផ្គង់តែ ៤៧ កាឡូរី ។ ទន្ទឹមនោះវីតាមីន C និងសារជាតិផ្សេងៗមាននៅក្នុងក្រូចមានប្រសិទ្ធភាពជួយឲ្យស្បែកភ្លឺ និងបំបាត់ស្នាមជាំ ។
៥- ប្ល៊ូបឺរី
ប្ល៊ូបឺរី ត្រូវបានដឹងថា កំពូលអាហារមួយជួយបញ្ចុះទម្ងន់ ។ ប្ល៊ូបឺរី មានសារជាតិប្រឆាំងអុកស៊ីតកម្មច្រើន ជួយបង្កើនការបំប្លែងសារជាតិ ។ ប្រសិនបរិភោគរាល់ថ្ងៃ វានៅអាចជួយស្ថិរភាពជាតិស្ករក្នុងឈាម, លើសឈាម និងកូឡេស្តេរ៉ូល ។
៦- ស្ត្របឺរី
ស្ត្របឺរី សម្បូរជាតិសរសៃ និងវីតាមីន ជំរុញដំណើរការដុតបំផ្លាញជាតិខ្លាញ់លើសក្នុងរាងកាយ ។
៧- ផ្លែ Peach
ទឹកដណ្តើមដល់ ៨៩% នៃទម្ងន់ផ្លែ Peach ហេតុនេះ អ្នកអាចបរិភោគវាដោយសេរី ដោយមិនដើម្បីបញ្ចុះទម្ងន់ ។ ផ្លែ Peach ផ្ទុកជាតិសរសៃច្រើន ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតយូរ និងបន្ថយភាពឃ្លាន ។
ផ្លែឈើទាំងប៉ុន្មានខាងលើនេះ អ្នកអាចបរិភោគរាល់ថ្ងៃ ដោយមិនបារម្ភពីការឡើងទម្ងន់ ៕
លីសា