Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចលនាតស៊ូភូមា ដណ្ដើមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្ដជាប់ព្រំដែនចិន ពីរបបយោធាមីយ៉ាន់ម៉ា

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហាររបស់ពួកយោធា បណ្ដេញរដ្ឋាភិបាលស៊ីវិល ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានរុញច្រានប្រទេសមីយ៉ាន់ម៉ាឲ្យធ្លាក់ចូលវិបត្ដិការតែជ្រៅ និង បង្កើតជាចលនាបះបោរប្រដាប់អាវុធ ងើបឡើង ប្រឆាំងនឹងរដ្ឋាភិបាលសឹក ហើយប៉ុន្ដែឥឡូវនេះ ក្រុមចលនាឧទ្ទាម កំពុងតែបន្ដវាយដណ្ដើមកាន់កាប់ទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់ៗមួយបន្ថែមទៀត នៅជាប់នឹងព្រំដែនជាមួយប្រទេសចិន។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្រុមចលនាប្រដាប់អាវុធ ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា បានទទួលជ័យជម្នះចុងក្រោយបង្អស់របស់ពួកគេ ទៅលើកងទ័ពរបស់រដ្ឋាភិបាលយោធា នៅពាសពេញតំបន់ភាគខាងជើង នៃរដ្ឋសាន (Shan) ដោយបានរឹបអូសទីក្រុងគុនឡុង (Kunlong) ទាំងស្រុង។ ទីក្រុងយុទ្ធសាស្រ្ដ នៅភាគខាងជើង រដ្ឋសាន បានរបួតពីដៃរបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម អស់រយៈពេល១២ថ្ងៃរួចមក។

សង្គ្រាមវាយប្រយុទ្ធគ្នា នៅតាមតំបន់ព្រំដែន ជាប់ជាមួយនឹងប្រទេសចិន បានជំរុញឲ្យមន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងប៉េកាំង ចេញមុខមកទាមទារឲ្យមេដឹកនាំរបបយោធា ត្រូវតែរក្សាសន្ដិភាព នៅតាមតំបន់ព្រំដែន ហើយរក្សាការពារផលប្រយោជន៍ និង ទ្រព្យសម្បតិ្ដរបស់ចិន នៅតំបន់ទាំងនោះ។

លោក កូ យ៉ាង យ៉ាង (Ko Yang Yang) អ្នកនាំពាក្យ កងទ័ពសម្ពន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (ហៅកាត់ MNDAA) បានអះអាង ថា «យើង បានរឹបអូសទីក្រុងយុទ្ធសាស្រ្ដមួយនេះទាំងស្រុង ហើយយើងកំពុងតែគ្រប់គ្រងមូលដ្ឋានកងទ័ពទាំងអស់របស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ដោយរាប់បញ្ចូលទាំងប៉ុស្ដិ៍ នៅលើកំពូលភ្នំ សម្រាប់ជាបញ្ជាការដ្ឋានយុទ្ធសាស្រ្ដរបស់ពួកគេ ទាំងនៅត្រើយកើត និង ខាងលិច នៃទន្លេសាលវីន (Salween River)។

កម្លាំងសម្ពន្ធមិត្ត និង ក្រុមចលនាប្រដាប់អាវុធប្រឆាំងនឹងរបបសឹក បានវាយដណ្ដើមគ្រប់គ្រងទីតាំងឈរជើងជាច្រើនកន្លែងរបស់រដ្ឋាភិបាលយោធា នៅភាគខាងជើង នៃរដ្ឋសាន និង តំបន់ជិតខាងសាហ្គេង (Sagaing) ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រហូតមក។ រហូតមកដល់ពេលនេះ ក្រុមចលនាតស៊ូប្រដាប់អាវុធទាំងនោះ បានបន្ដរឹបអូសប៉ុស្ដិ៍ឈរជើង ជាង ១៣០កន្លែងរបស់រដ្ឋាភិបាលយោធា ដោយរាប់បញ្ចូលទាំងទីក្រុងជាច្រើន មានដូចជា ទីក្រុងហ៊ីសេនី (Hseni) និង ទីក្រុងជិនស៊ីវេហាវ (Chin Shwe Haw) នៅតាមព្រំដែន ជាប់ជាមួយនឹងប្រទេសចិន ហើយទីប្រជុំជនជាច្រើនទៀត ក៏បានរបួតពីដៃរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ផងដែរ។

ក្រុមចលនាប្រដាប់អាវុធភូមិ បានអះអាងខ្លួនឯង ជាសម្ពន្ធភាពភាតរភាព ដែលជាកម្លាំងទ័ពត្រីភាគី រួមមាន កងទ័ពសម្ពន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA), កងទ័ពអារ៉ាក់ខាន់ (Arakan) និង កងទ័ពរំដោះជាតិតាអាង (Ta’ang) បានរួមដៃគ្នា វាយប្រហារទៅលើទីតាំងរបស់រដ្ឋាភិបាលយោធា នៅទីក្រុងគុនឡុង (Kunlong) កាលពីថ្ងៃទី១ ខែវិច្ឆិកា ហើយអាចដណ្តើមបានផ្នែកខ្លះ នៃទីប្រជុំជនមួយនេះ នៅច្រាំងខាងកើត នៃទន្លេសាលវីន នៅថ្ងៃបន្ទាប់។ ប៉ុន្ដែក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាល បានបន្ដដណ្ដើមកាន់កាប់ទីក្រុងដ៏សំខាន់មួយចំនួន នៅក្នុងរដ្ឋសាន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×