Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​និយាយ​ពី​របៀប​ដើម្បី​ឈប់ “​ឱនក្បាល លត់​ជង្គង់​” ជាមួយ​រុស្ស៊ី​ទៀត

​នាយករដ្ឋមន្ត្រី អ៊ុ​យក្រែន Vladimir Groisman ប្រកាស​ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ផ្សាយ​ផ្ទាល់​តាម​ឆា​ណែ​ល “112 Ukraine” ថា ៖

​នាយករដ្ឋមន្ត្រី​អ៊ុ​យក្រែន Vladimir Groisman ។​

“​ចំពោះ​យើង​ប្រកា​ដ៏​សំខាន់​បំផុត​គឺ​រក្សា​ចរិត ឯករាជ្យ​ក្នុង​នោះ​មាន​ឯករាជ្យ​អំពី​ថាមពល ។ ខ្ញុំ​តែង​ងឿងឆ្ងល់ ថា​ហេតុអ្វី​ទឹកដី​អ៊ុយ​ក្រែន​យើង​មាន​សន្និធិ (​ស្តុក​) ដ៏​ដំ​សម្បើម​អំពី​ឧស្ម័ន​ចំហេះ​ធម្មជាតិ ប៉ុន្តែ​គិតតែ​ទិញ gas របស់​រុស្ស៊ី ។ លត់​ជង្គង់ នៅ​រុស្ស៊ី ដើម្បី​ព្រមព្រៀង​ពី​ថ្លៃ​ឧស្ម័ន​…” ។​

​នាយក​រដ្ឋ​មន្ត្រ Groisman សម្តែង​ជំនឿ​ថា ប្រទេស​ខ្លួន​អាច​ចៀសផុត​ពី​ឥទ្ធិពល​នៃ​តម្លៃ​របស់​បញ្ហា​ឧស្ម័ន​ចំហេះ​របស់​ពិភពលោក ដើម្បី​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ចំពោះ​ធនធាន​ឧស្ម័ន​មាន​ស្រាប់​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​បន្ទាប់មក​ច្រាន​ទម្លាក់​ថ្លៃ ថាមពល​ក្នុងប្រទេស ៕ ចន្ទ្រា​

×